ហេតុផលនៅពីក្រោយ រថយន្តប្រើប្រាស់ចង្កូតស្តាំ

វាហាក់បីដូចជារឿងមួយដែលមានអាថ៌កំបាំង ដោយសារតែនៅលើពិភពលោក បែងចែកចង្កូតឡានទៅតាមប្រទេសនៃតំបន់នីមួយៗ ដោយសព្វថ្ងៃ យើងហៅថា ឡានចង្កួតស្តាំ ឬចង្កូតឆ្វេង។ ជាទូទៅឡានដែលមានចង្កូតស្តាំ តម្រូវអោយបើកបរប្រកាន់ឆ្វេង រីឯ ឡានចង្កូតឆ្វេងប្រកាន់ស្តាំ។ បណ្តាប្រទេសជាច្រើនដែលពីមុនស្ថិតនៅក្រោមអាណានិគមប្រទេសអង់គ្លេស លើកលែងតែប្រទេសឥណ្ឌូនេស៊ី និងទីម័រខាងកើត គឺប្រើប្រាស់ចង្កូតស្តាំ ប្រកាន់ឆ្វេងដៃ។

ហេតុផលនៅពីក្រោយរឿងនេះ ក៏ដោយសារតែក្នុងរបបសក្តិភូមិអង់គ្លេស ក្នុងក្បួនចម្បាំង អ្នកប្រយុទ្ធតម្រូវអោយអ្នកចម្បាំងកាន់កំាបិត ឬដាវត្រូវតែនៅខាងឆ្វេង ឬប្រកាន់ឆ្វេងដៃ ដោយសារហេតុផលផ្សារភ្ជាប់ជាមួយចង្កូតឡានដូចខាងក្រោម៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. ងាយស្រួលក្នុងការប្រើប្រាស់កាន់កំាបិត ឬដាវដៃស្តាំ ដើម្បីច្បាំងជាមួយសត្រូវ

២. កុំអោយមានការប៉ះទង្គិតជាមួយស្រោមកាំបិត ឬដាវ ដែលនៅខាងឆ្វេងនៃដងខ្លួនរបស់សេះ និងខ្លួនឯង

៣. ងាយស្រួលក្នុងការឡើងជិះសេះនៅផ្នែកខាងឆ្វេងរបស់សត្វសេះ និងចុះនៅខាងស្តាំ

យ៉ាងណាមិញ ស្តេចណាប៉ូឡេអុង បានចាប់ផ្តើមអនុវត្តការបើកបរឆ្វេងដៃ នៅពេលដែលគាត់បានយកឈ្នះបណ្តាប្រទេសអ៊ឺរ៉ុបដូចជា អាឡឺម៉ង់ ស្វ៊ីស ប៉ូឡូញ និងប្រទេសជាច្រើនទៀត។ ជាការពិតណាស់ គូប្រជែងដ៏មុតមាំរបស់គាត់ដូចជាអង់គ្លេស រឹងចចេសមិនព្រមធ្វើតាម និងរក្សាប្រពៃណីបើកបរស្តាំដៃរបស់ពួកគេ។ តាមពិតអង់គ្លេសបានអនុវត្តច្បាប់នេះនៅគ្រប់អាណានិគមរបស់ខ្លួនដែលជាមូលហេតុដែលឥណ្ឌានិងអាណានិគមអាហ្វ្រិកភាគច្រើននៅតែប្រើការបើកបរខាងស្តាំរហូតមកដល់សព្វថ្ងៃ។

ចំណែកសហរដ្ឋអាមេរិក ចង់រត់គេចពីឫសគល់របស់អង់គ្លេស ដូច្នេះក៏បានធ្វើការផ្លាស់ប្តូរការបើកបរឆ្វេងដៃជំនួសវិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម