ហេតុអ្វីទើបតែចាក់សាំងហើយភ្លាម ស្រាប់តែរថយន្តចេញសញ្ញាឆេកមកតែម្តង?

ប្រសិនបើរថយន្តរបស់អ្នក ដំណើរការធម្មតាមិនមានបញ្ហាអ្វីដែលនាំឲ្យចេញសញ្ញាឆេកទេនោះ ប៉ុន្តែក្រោយពេលទើបចូលចាក់សាំងរួចភ្លាមៗ ក៏ស្រាប់តែចេញសញ្ញាឆេកក្នុងកុងទ័រ? អ៊ីចឹងតើវាបណ្តាលមកពីអ្វី?

ក្រោយពេលចាក់សាំងរួច ហើយបញ្ឆេះរថយន្តវិញស្រាប់តែចេញសញ្ញាឆេក គឺអាចមកពីមូលហេតុសាមញ្ញៗដូចខាងក្រោមនេះ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម

១. គម្របសាំងរលុង៖ នេះក៏ដោយសារតែពេលបិទគម្របវិញមូលមិនជិតល្អ ដែលអាចបណ្តាលឲ្យចំហាយសាំងភាយចេញទៅក្រៅ។ អ៊ីចឹងត្រង់ចំណុចនេះ អ្នកអាចសាកមូលគម្របចេញវិញសិន ហើយសឹមមូលចូលបិទវិញ។

២. វាក៏អាចបណ្តាលមកពីការសឹករិចរិល ឬដាច់រហែកកៅស៊ូរបស់គម្របធុងសាំងនេះផងដែរ។

៣. ចាក់សាំងដល់លើសជ្រុលពីកម្រិតអតិបរមារបស់ធុងសាំង អាចប៉ះពាល់ដល់ការរីកមាឌរបស់សាំង និងការបញ្ចេញចំហាយរបស់វា នឹងអាចបណ្តាលឲ្យខូចកំប៉ុងធ្យូង ឬបូមសាំងទៀតផង។

គួរដឹងបន្ថែមទៀតផងដែរថា ចំពោះការចេញឆេកកូដពាក់ព័ន្ធនឹងប្រព័ន្ធសាំង គឺរួមមានដូចជា

-លេខ P0171 ដល់ P0175 ដែលបង្ហាញពីកម្រិតខ្យល់ ឬសាំងច្រើនពេក ក្នុងបន្ទប់ចំហេះ

-លេខ P0455/P0456 ពាក់ព័ន្ធនឹងការលេចចំហាយសាំង ឬការធូររលុងរបស់គំ្របធុងសាំង

-លេខ P0230 ដល់ P0233 ពាក់ព័ន្ធនឹងបូមសាំង

-និងលេខ P0462/P0463 គឺពាក់ព័ន្ធនឹងកំហុសសេនស័វាស់កម្រិតសាំងក្នុងធុង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម