
នៅប្រទេសអាឡឺម៉ង់ទោះបីមានលុយទិញ Tesla Cybertruck ក៏មិនអាចជិះបានដែរដោយ ដល់ពេលចឹងទើបដឹងថាមានលុយមិនមែនមានអ្វីៗគ្រប់យ៉ាងនោះទេ។ សូម្បីតែយោធាអាមេរិក ដែលកំពុងបំពេញការងារនៅប្រទេសអាឡឺម៉ង ទោះអាចនាំចូលរថយន្ដនេះមកបាន ប៉ុន្តែក៏មិនមានសិទ្ធជិះវាដែរ។ រឿងរ៉ាវអ្វីនៅពីក្រោយនេះ ទើបធ្វើឲ្យ Tesla Cybertruck ត្រូវបានហាមឃាត់មិនឲ្យចរាចរណ៍នៅប្រទេសអាឡឺម៉ង ហេតុផលនោះគឺមានគ្មានអ្វីធំជាងច្បាប់ទេ យោងតាមបទប្បញ្ញត្តិសុវត្ថិភាព ដោយសារតែក្តីបារម្ភពីរូបរាងដែកអុីណុកដ៏មុតស្រួចរបស់រថយន្ត Cybertruck មិនអនុលោមតាមស្តង់ដារសុវត្ថិភាពដែលត្រូវបានរចនាឡើងដើម្បីការពារអ្នកថ្មើរជើង អ្នកជិះកង់ និងអ្នកជិះម៉ូតូ របស់សហគមន៍អុឺរ៉ុបទៀតជាងនាំឲ្យរថយន្ដ Tesla Cybertruck ត្រូវបានហាមឃាត់។
យ៉ាងណាមិញទោះបីមានច្បាប់ស្ដីពីយានយន្តនាំចូល (Rules For Imported Vehicles) ក្រោមកិច្ចព្រមព្រៀងមួយរវាងយោធាអាមេរិក និងក្រសួងសហព័ន្ធដឹកជញ្ជូនអាល្លឺម៉ង់ (German Federal Ministry of Transport – FMoT) អនុញ្ញាតបុគ្គលិកយោធាអាមេរិកអាចនាំយានយន្តផ្ទាល់ខ្លួនពីសហរដ្ឋអាមេរិកមកបានពិតមែន ប៉ន្ដែបើយោងតាមលិខិតរបស់ទីភ្នាក់ងាររបស់កងកម្លាំងអាមេរិក (US Forces) បានសួរទៅកាន់ FMoT ថាតើបុគ្គលិកយោធាត្រូវបានអនុញ្ញាតឱ្យនាំចូលរថយន្ត [Cybertruck] ដែរឬទេ។ ចម្លើយគឺការបដិសេធដាច់ខាត (a firm no)។
ក្រោយទទួលបានចម្លើយបែបនេះ ទីភ្នាក់ងារគយយោធាអាមេរិកក៏បានចេញសេចក្តីប្រកាសព័ត៌មាន (US Army Customs Agency) បានបញ្ជាក់ថា ទាហានអាមេរិកមិនអាចនាំចូលរថយន្ដនេះទៅប្រទេសអាឡឺម៉ងបានទេ។ ចំពោះយោធាដែលព្យាយាមនាំចូលរថយន្តនេះប្រឈមនឹងហានិភ័យក្នុងការចំណាយប្រាក់ដើម្បីដឹកជញ្ជូនវាត្រឡប់ទៅអាមេរិកវិញ៕