ហេតុអ្វី BYD មិនអាចទៅរួចជាមួយ Toyota ក្នុងទីផ្សាររប្រទេសជប៉ុនបាន?

បន្ទាប់ពីក្រុមហ៊ុនចិន BYD បានយករថយន្តរបស់ខ្លួនទៅលក់ក្នុងទីផ្សារជប៉ុន ថ្វីត្បិតតែការលក់មានការកើនឡើងមែន ប៉ុន្តែនៅតែមិនទាន់អាចឃើញពីពន្លឺនៃការប្រជែងឈ្នះ ក្រុមហ៊ុន Toyota ដែលឈរជើងយ៉ាងរឹងមាំបំផុតអស់រាប់សិបឆ្នាំមកហើយ។

BYD បានចូលទីផ្សារប្រទេសមួយនេះ ក្នុងឆ្នាំ២០២៣ ដែលបានដាក់លក់រថយន្តអគ្គិសនីរបស់ខ្លួនចំនួន ៤ម៉ូឌែល ដោយបានយកឈ្នះរថយន្តអគ្គិសនីរបស់ក្រុមហ៊ុនជប៉ុនមួយចំនួនដែរ ប៉ុន្តែនៅមិនទាន់អាចប្រជែងជាមួយ BZ4X របស់ Toyota បានឡើយ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ដូច្នេះខាងក្រោមនេះ គឺមូលហេតុខ្លះៗដែល BYD ពិបាកប្រកួតប្រជែងជាមួយ Toyota នៅក្នុងប្រទេសជប៉ុន៖

១. ភាពស្មោះត្រង់ និងទំនុកចិត្ត៖ យើងដឹងហើយថា ជនជាតិជប៉ុនគឺមានជាតិនិយម ដែលពួកគេច្រើនតែប្រើផលិតផលក្នុងស្រុក។ ជាមួយគ្នានោះ Toyota គឺជាប្រេនដែលពួកគេមានទំនុកចិត្តខ្ពស់បំផុតលើគុណភាព ភាពធន់ សេវាក្រោយការលក់ និងតម្លៃនៃការលក់ចេញវិញ។

២. Hybrid នៅតែមានការពេញនិយមសម្រាប់ប្រជាជនជប៉ុន គ្របដណ្តប់ដោយរថយន្ត Toyota ពោលគឺទាន់មានហ៊ានប្តូរប្រើរថយន្តអគ្គិសនីឡើយ ដោយពួកគេបារម្ភខ្វះខាតកន្លែងសាកអាគុយ។ ត្រង់ចំណុចនេះ BYD ក៏ទើបតែនាំយករថយន្ត DM-I របស់ខ្លួន គឺ Sealion 6 ចូលទីផ្សារជប៉ុន ដែលធូរថ្លៃបំផុត។

៣. មិនសូវមានដេប៉ូចែកចាយ៖ BYD មានបណ្តាញចែកចាយលក់តិចតួចនៅឡើយ ខុសគ្នាឆ្ងាយពី Toyota ដែលធ្វើឲ្យ BYD ពីបាកលក់ និងផ្តល់សេវាឲ្យអតិថិជន៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម