ឡានកំពូលកម្លាំងរបស់ Bentley ប្រើ Hybrid អាចជិះ ៨០០គីឡូម៉ែត្រ តម្លៃខ្ទង់ ២២មុឺនដុល្លារ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Bentley បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តកំពូលកម្លាំង Bentley Flying Spur ស៊េរីឆ្នាំ ២០២៥ ប្រភេទ Hybrid ជាមួយតម្លៃលក់រំពឹងថា ២២០ ០០០ ដុល្លារនៅទីផ្សារចក្រភពអង់គ្លេស ។

រថយន្តប្រភេទ sedan នេះបំពាក់ដោយប្រព័ន្ធ Hybrid ធ្វើការជាមួយម៉ាស៊ីន V8 ចំណុះ ៤,០លីត្រ twin-turbocharged និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ៧៧១ សេះ និងកម្លាំងរមួល ១០០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៥,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៧៥គីឡូម៉ែត្រ ខណៈរួមបញ្ចូលគ្នារវាងសាំង និងអាគុយអាចបើកបរបានចម្ងាយ ៨២៩ គីឡូម៉ែត្រ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

សម្រាប់រូបរាងនិងការឌីស្សាញផ្នែកខាងក្រៅ រថយន្តនេះទទួលបានប៉ាណា និងកាងមុខត្រូវបានឌីស្សាញថ្មី ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២២អ៉ីញថ្មីផងដែរ ។

ចំពោះនៅផ្នែកខាងក្នុងវិញបានភ្ជាប់មកជាមួយកុងទ័របង្ហាញព័ត៌មានឌីជីថល និងអេក្រង់កំសាន្ត touchscreen ថ្មី អាចប្រើមុខងារ Apple CarPlay និង Android Auto ក៏ដូចជាកន្លែកសាកថ្មឥតប្រើខ្សែ និងជម្រើសឧបករណ៍បំពងសំឡេងម៉ាក B&O ១៩ចំនុច ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម