ឡានកំពូលកម្លាំងរបស់ Tesla ទំនងពន្យាពេលចេញលក់បន្តទៀតរហូតដល់ឆ្នាំ ២០២៣

កាលពីឆ្នាំ ២០១៧កន្លងទៅ លោក Elon Musk បានធ្វើការបង្ហាញចេញរថយន្តកំពូលកម្លាំង Roadster ជាមួយផែនការផលិតនៅឆ្នាំ២០២០ ប៉ុន្តែដោយសារបញ្ហាជំងឺកូវីដ១៩ រថយន្តនេះត្រូវបានពន្យាពេលរហូតដល់ឆ្នាំ ២០២២។

ជាថ្មីម្តងទៀត តាមរយ:ការឆ្លើយតបតាមគណនី Twitter លោក Elon Musk បានបង្ហាញថារថយន្តកំពូលកម្លាំងរបស់ខ្លួនទំនងត្រូវបានពន្យាលពេលជាថ្មីរហូតដល់ឆ្នាំ ២០២៣ ដោយសារកង្វះបន្ទះឈីបសកលផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួររំលឹកផងដែរថា កាលពីពេលបង្ហាញចេញលើកដំបូង Tesla និយាយថារថយន្តអគ្គិសនី Roadster អាចស្ទុះពីល្បឿន ០-៩៦គ.ម/ម៉ ប្រើពេល ១,៩វិនាទី និងមានល្បឿនអតិបរមា ៤០២គ.ម/ម៉ ព្រមទាំងអាចបើកបរបានចម្ងាយរហូតដល់ ៩៩៧គីឡូម៉ែត្រពេលសាកពេញម្តង។ បន្ថែមពីនេះ Roadster ជំនាន់ថ្មីនេះនឹងបំពាក់ជាមួយកញ្ចប់ SpaceX Package ដែលអាចអោយរថយន្តនេះស្ទុះពីល្បឿន ០-៩៦គ.ម/ម៉ ប្រើពេលត្រឹម ១,១វិនាទីប៉ុណ្ណោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម