ឡានបើកដំបូល Lexus LC 500 Convertible ឆ្នាំ២០២០ មួយគ្រឿងដំបូងបង្អស់ នឹងត្រូវលក់ដេញថ្លៃយកលុយដុំ

នៅទីបំផុតក្រុមហ៊ុន Lexus បានដាក់បង្ហាញរថយន្តស្ព័របើកដំបូលបាន LC 500 Convertible ស៊េរីឆ្នាំ២០២០ ជាផ្លូវការ។ ថ្វីបើក្រុមហ៊ុនមិនទាន់បង្ហាញពីតម្លៃរបស់វា ប៉ុន្តែគេដឹងរួចមកហើយថា វានឹងមានតម្លៃថ្លៃជាងរថយន្ត Lexus LC 500 Coupe ធម្មតា ដែលមានតម្លៃ ៩២ ៣០០ដុល្លារលើទីផ្សារបរទេស។

ជាមួយគ្នានេះ នៅខែក្រោយ រថយន្ត Lexus LC 500 Convertible បើកដំបូលមួយគ្រឿងដំបូងបង្អស់ នឹងត្រូវដាក់លក់ដេញថ្លៃយកលុយដុំ នៅ Barrett-Jackson Auction ក្នុងទីក្រុង Scottsdale រដ្ឋ Florida សហរដ្ឋអាមេរិក។

ពាណិជ្ជកម្ម

LC 500 Convertible មួយគ្រឿងដំបូងបង្អស់នោះ គឺជាប្រភេទ Inspiration Series ដែលផលិតតែ ១០០គ្រឿងគត់លើពិភពលោក ហើយមានលេខតួ VIN 001 និងបំពាក់លក្ខណៈពិសេស ដែលមិនមានលើរថយន្ត LC 500 ដទៃទៀត បូករួមទាំងទឹកថ្នាំពណ៌ពិសេសខុសគេទៀតផង។

គួរឲ្យដឹងថា រថយន្ត Chevrolet Corvette Stingray ឆ្នាំ២០២០ មួយគ្រឿងដំបូងបង្អស់ ធ្លាប់ដាក់លក់ដេញថ្លៃបានរហូតដល់ទៅ ២,៧លានដុល្លារ កាលពីខែមិថុនាកន្លងទៅនេះ៕

Sponsored