[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Maserati បានបញ្ចប់ការអភិវឌ្ឍន៍ជាស្ថារពរនៅរថយន្ត Maserati GT2 ដែលមានឈ្មោះពេញ MC20 GT2 ប្រភេទរថយន្តប្រណាំង នឹងគ្រោងចូលទៅការប្រកួតនៅក្នុងឆ្នាំ ២០២៤ ។
រថយន្តនេះគឺជាស្នាដៃដ៏ពិសេសរបស់ក្រុម Centro Stile Maserati, Maserati Innovation Lab ដោយអភិវឌ្ឍន៍ទៅលើបច្ចេកវិទ្យា Dynamic simulation technology ចុងក្រោយបង្អស់របស់ម៉ាកពីប្រទេសអ៉ីតាលី។ សម្រាប់រថយន្ត MC20 GT2 ត្រូវបានផលិតលឡើងជាម៉ូដែលខ្ពស់បំផុតរបស់ម៉ាកដែលស្រដៀងគ្នាទៅនឹងម៉ូដែល MC12 GT1 ដោយបំពាក់ដោយកញ្ចប់ aerodynamic package ដែលផ្តល់ឲ្យការបើកបរមានកម្លាំងស្ទុះខ្លាំង និងជ្រែកខ្យល់បានយ៉ាងមានប្រសិទ្ធភាព ។
ចំពោះនៅផ្នែកខាងក្នុង Maserati GT2 ត្រូវបានរៀបចំឡើងបែប minimalistic ដែលប៉ូតុងសំខាន់ៗទាំងអស់ត្រូវបានយកទៅដាក់លើដៃចង្កូត និងកុងស៊ូលទាំងអស់ និងអេក្រង់បង្ហាញព័ត៌មានទំហំ ១០ អ៉ីញ នៅលើតាប្លូដែលធ្វើឡើងពី carbon fiber ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីន Maserati GT2 ត្រូវបានប្រើប្រាស់ម៉ាស៊ីនដូចគ្នាទៅនឹងរថយន្ត MC20 ពោលគឺម៉ាស៊ីន Nettuno ចំណុះ ៣,០ លីត្រ twin-turbo V6 អាចផលិតកម្លាំងបាន ៦៣០ សេះ និងកម្លាំងរមួល ៧៣០ ញ៉ូតុនម៉ែត្រ និងដកប្រអប់លេខ dual-clutch ៨វគ្គ ចេញ ជំនួសមកវិញនៅប្រអប់លេខប្រភេទ sequential gearbox ៦វគ្គ ទៅតាមស្តង់ដារការប្រណាំង ។
គួរឲ្យដឹងថា Maserati GT2 នឹងត្រូវធ្វើតេស្តបើកបរសាកល្បងស្របគ្នានៅចុងឆ្នាំ ២០២៣ មុនពេលចូលរួមជាផ្លូវការក្នុងការប្រណាំងនៅឆ្នាំ ២០២៤ ៕