ឡានប្រភេទ PHEV របស់ក្រុមហ៊ុនចិនមួយនេះ ចាក់ម៉ាពេញជិះបាន ១ពាន់គីឡូម៉ែត្រជាង ឯតម្លៃខ្ទង់ ២មុឺនដុល្លារប៉ុណ្ណោះ

ក្រុមហ៊ុនផលិតរថយន្ត LeapMotor ដែលស្ថិតក្រោម Stellantis បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្ត Leapmotor C16 ប្រភេទ​ Mid-size SUV ផ្តល់ជូនទាំងជម្រើសកូនកាត់ hybrid និងអគ្គិសនីសុទ្ធ ដែលមានតម្លៃលក់ចាប់ពី ២១ ៤៥០ ដុល្លារ ដល់ ២៥ ៦០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Leapmotor C16 ផលិតឡើងនៅលើគ្រោងឆ្អឹង Leap 3.0 architecture ដំណើរការដោយ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • សម្រាប់ម៉ាស៊ីន Plug-in Hybrid ធ្វើការរួមគ្នាជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ ទំហំ ៤ស៊ីឡាំង និងម៉ូទ័រអគ្គិសនីមានកម្លាំងសរុប ២២៧ សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ២៨,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ២០០ គីឡូម៉ែត្រ និងចាក់សាំងពេញអាចបើកបរបានចម្ងាយ ១០៩៥ គីឡូម៉ែត្រ
  • សម្រាប់អគ្គិសនីសុទ្ធ បំពាក់ម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ២៨៨ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៧,៧ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយ ៥២០ គីឡូម៉ែត្រជាមួយការសាកថ្មល្បឿនលឿន DC អាចសាកពី ៣០-៨០% ប្រើរយៈពេល ១៥នាទីប៉ុណ្ណោះ ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩១៥ ម.ម ទទឹង ១ ៩០៥ ម.ម កំពស់ ១ ៧៧០ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨២៥ ម.ម ជាមួយផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២១ អ៉ីញជាដើម ។

ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៤,៦ អ៉ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8295 ដែលអាចប្រើប្រព័ន្ធបញ្ជាដោយសំឡេង AI ប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែ និងអេក្រង់កំសាន្តទំហំ ១៥,៦ អ៉ីញសម្រាប់ជួរទី ២ ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម