ឡានភីកអាប់អគ្គិសនីនេះ បើត្រូវបើកពេលមេឃភ្លៀងលិចផ្លូវ ដឹងតែមិនខ្ចីព្រឺ (មានវីដេអូ)

[ទីផ្សារបរទេស] កន្លងមកគេធ្លាប់បានឃើញរថយន្តភីកអាប់អគ្គិសនី Rivian R1T បង្អួតសមត្ថភាពបើកបរលើស្ថានភាពផ្លូវលំបាកៗជាច្រើន ហើយថ្មីចុងក្រោយនេះគឺជាការបង្អួតសមត្ថភាពពេលបើកបរកាត់ផ្លូវដែលមានលិចទឹកយ៉ាងជ្រៅ ដែលឃើញថារថយន្តភីកអាប់នេះនៅតែអាចជម្នះបើកបរទៅមុខដោយមិនខ្លាចរអារឡើយ។

ក្នុងវីដេអូថ្មីមួយដែលចែករំលែកដោយម្ចាស់រថយន្ត R1T ផ្ទាល់ដែលមានឈ្មោះថា Nuwan Rajapakse បានបង្ហាញឲ្យឃើញ​ច្បាស់ៗជាលើកដំបូងនៃការបើកបររថយន្ត R1T បើកបរកាត់ទឹកដោយពិតៗដែលមិនមែនជាការធ្វើតេស្តសាកល្បងអ្វីនោះឡើយ ពោលគឺជាការប្រើប្រាស់របស់អតិថិជនផ្ទាល់។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងវីដេអូគេឃើញថាទឹកបានឡើងលិចដល់លើសកម្ពស់កង់នៃរថយន្ត ប៉ុន្តែភីកអាប់អគ្គិសនីនេះនៅតែអាចបន្តដំណើរទៅមុខបានដោយរលូន។ គួរដឹងថាបើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន Rivian បានឲ្យដឹងថារថយន្ត R1T មានសមត្ថភាពបើកបរលុយទឹកបានជម្រៅលើសពី ៩១ស.ម។

សូមទស្សនាវីដេអូខាងក្រោម ៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម