ឡានភីកអាប់អគ្គិសនីនេះ មានអ្នកកក់ទិញដល់ ១០ម៉ឺនគ្រឿង

ក្រុមហ៊ុន Lordstown Motors បាន​ប្រកាស​ឲ្យ​ដឹង​ថា​ខ្លួន​ទទួល​បាន​ការ​កក់​ទិញ​ទុក​មុន​លើស​ពី ១០​ម៉ឺន​គ្រឿង សម្រាប់​រថយន្ត​ភីកអាប់​អគ្គិសនី​ម៉ូដែល Endurance របស់​ខ្លួន ដែល​ជា​ជោគជ័យ​មួយ​សម្រាប់​ក្រុមហ៊ុន។

GM-backed electric truck startup Lordstown Motors is going public - The  Verge

រថយន្ត​ Endurance អាច​បើកបរ​បាន​ចម្ងាយ​បាន​ដល់​ ៤០២គីឡូម៉ែត្រ ពេល​សាក​ភ្លើង​ពេញ​ម្ដងៗ ដែល​វា​អាច​ផលិត​កម្លាំង​បាន ៦០០សេះ និង​អាច​សណ្ដោង​បាន​ទម្ងន់​ដល់​ទៅ ៣៤០០គីឡូក្រាម ហើយ​មាន​ប្រើប្រាស់​ប្រព័ន្ធ​បើកបរ​វិល​កង់​ទាំង​បួន​ទៀត​ផង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

បច្ចុប្បន្ន​ក្រុមហ៊ុន Lordstown Motor កំពុង​តែ​ធ្វើ​ការ​សាក​ល្បង​រថយន្ត Endurance នៅ​ឡើយ ហើយ​គម្រោង​ការ​ចាប់​ផ្ដើម​ការ​ផលិត​នៅ​ក្នុង​ខែ​កញ្ញា គឺ​មិន​មាន​ការ​ផ្លាស់​ប្ដូរ​នោះ​ទេ។ គួរ​ដឹង​ថា​រថយន្ត Endurance នេះ​គឺ​មាន​តម្លៃ​ចាប់​ផ្ដើម​ពី ៤៥ ០០០ដុល្លារ។

Lordstown Motors' future plans include electric SUVs and mid-size pickup

ក្រុមហ៊ុន​នឹង​ផលិត​រថយន្ត​ Endurance នៅ​​រោងចក្រ​របស់​ក្រុមហ៊ុន General Motors ​នៅ​ក្នុង​​ភូមិ​ Lordstown ​នៃ​រដ្ឋ Ohio ដែល​បាន​ជួល​ពី​ក្រុមហ៊ុន GM ក្រោយ​ក្រុមហ៊ុន GM បញ្ឈប់​ការ​ផលិត​រថយន្ត Chevrolet Cruze នៅ​ទី​នោះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម