[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Leapmotor បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Leapmotor C01 EREV ស៊េរីឆ្នាំ ២០២៤ ដែលមានតម្លៃលក់ចាប់ពី ២០ ៣២៦ ដុល្លារ ដល់ ២៣ ៦៧២ ដុល្លារនៅទីផ្សារប្រទេសចិន ។
Leapmotor C01 ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ មានកម្លាំងបាន ៩១សេះ និងម៉ូទ័រអគ្គិសនីមានកម្លាំង ២៦៨ សេះ ផ្គួបជាមួយអាគុយទំហំ ៤៣,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣១៦ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
រថយន្តនេះ មានលក្ខណៈបែបស្ព័រដោយបានបំពាក់ចង្កៀងមុខបែប Crystals ចំនួន ៤៨គ្រាប់ ដៃទ្វារប្រភេទ flash-door ថាសកង់ស្ព័រ ព្រមទាំងចង្កៀងក្រោយ LED ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរដ៏ឆ្លាតវៃដល់ទៅ ២២ មុខងារ ។
ចំពោះនៅផ្នែកខាងក្នុងវិញ មានបំពាក់អេក្រង់លាតពេញផ្ទៃតាប្លូ គាំទ្រដោយឈីប Qualcomm SA 8155P Chip រួមទាំងកន្លែងសាកថ្មឥតប្រើខ្សែជាដើម៕