[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Hongqi បានធ្វើការដាក់បង្ហាញចេញនៅរថយន្តដ៏ប្រណិត Hongqi L5 ត្រូវបានយកការរចនាចេញពីរថយន្ត Limousine សម្រាប់តម្រូវការថ្នាក់ដឹកនាំជាន់ខ្ពស់របស់ចិន ដែលទទួលបានការអនុញ្ញាតផលិតពីរដ្ឋាភិបាលចិនសម្រាប់អិតិថិជនទូទៅ ជាមួយនឹងតម្លៃលក់ ៥ លានយាន់ ស្មើនឹង ៦៨០ ០០០ ដុល្លារនៅប្រទេសចិន ។
សម្រាប់រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៥ ៩៨០ ម.ម ទទឹង ២ ០៩០ ម.ម កំពស់ ១ ៧១០ ម.ម ប្រវែងតួខ្លួនសរុប ៣ ៧៣០ ម.ម ដែលមានប្រវែងសរុបវែងជាង Mercedes-Benz Maybach S-Class ៤១១ ម.ម និងមានទង់ដល់ទៅ ៣ ៥៥០ គីឡូក្រាម ។
Hongqi L5 ជារថយន្តទ្វារបួនដែលប្រើប្រាស់ការរចនាយកចេញពីរថយន្ត Limousine រដ្ឋ Hongqi CA770 ដ៏ល្បី ដោយផ្នែកខាងមុនមានប៉ាណាមួយផ្ទាំងធំស្រោបដោយក្រូម៉េ អបសងខាងចង្កៀងមុខរាងមូលដូច ជាមួយឆ្នូតក្រហមដែលជាអត្តសញ្ញាណរបស់ Hongqi ព្រមទាំងប្រើប្រាស់នៅថាសកង់ទំហំ ២១ អ៉ីញ ខណះ នៅខាងក្រោយមានសិលាចារឹក “红旗” (Hongqi) ក្នុងនោះ អ្នកតំណាងរបស់ក្រុមហ៊ុនអះអាងថា តួអក្សរទាំងនេះគឺជាអក្សរដែលសរសេរចេញដោយផ្ទាល់ដៃលោក ម៉ៅ សេទុង។ ខណៈនៅផ្នែកខាងក្នុងមិនមានព័ត៌មាននោះទេ ។
ទាក់ទងទៅនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ាស៊ីនសាំងចំណុះ ៤,០ លីត្រ V8 អាចផលិតកម្លាំងបាន ៣៨៧ សេះ និងមាន top-speed ២២០ គីឡូម៉ែត្រក្នុងមួយម៉ោង ៕