ក្នុងចំណោមរថយន្តដែលលក់ដាច់បានច្រើនជាងគេទាំង ១០នៅសហរដ្ឋអាមេរិក ប្រចាំត្រីមាសទីបីនៃឆ្នាំ ២០២០ មានពីរម៉ូដែលប៉ុណ្ណោះដែលជារថយន្ត Sedan ហើយប៉ុន្មានម៉ូដែលទៀតគឺសុទ្ធសឹងជារថយន្តភីកអាប់ និងរថយន្ត SUV ដែលជាប្រភេទរថយន្តតួខ្ពស់។ ខាងក្រោមជារថយន្តលក់ដាច់ជាងគេទាំង១០ ប្រចាំត្រីមាសទីបីនៅសហរដ្ឋអាមេរិក ៖
១. Ford F-Series ៖ ២២១ ៦៤៧គ្រឿង (កើន ៣,៥%)
២. Ram Truck ៖ ១៥៦ ១៥៧គ្រឿង (ថយ ៣,៤%)
៣. Chevrolet Silverado ៖ ១៤៧ ៤៨៤គ្រឿង (ថយ ៥,១%)
៤. Toyota RAV4 ៖ ១១៩ ២១៤គ្រឿង (ថយ ៣,៩%)
៥. Honda CR-V ៖ ៩៨ ៤៣៦គ្រឿង (ថយ ៥,២%)
៦. Toyota Camry ៖ ៧៩ ០៤៦គ្រឿង (ថយ ៤,១%)
៧. Honda Civic ៖ ៧៣ ០៨៣គ្រឿង (ថយ ១៥,៣%)
៨. GMC Sierra ៖ ៦៧ ៨១២គ្រឿង (កើន ២,៤%)
៩. Chevrolet Equinox ៖ ៦៧ ៤៧៦គ្រឿង (ថយ ១៥,៤%)
១០. Toyota Highlander ៖ ៦២ ២៣០គ្រឿង (ថយ ៩,៨%)