នាពេលថ្មីៗនេះ ក្រុមហ៊ុន Nissan បានបញ្ចេញរថយន្តអគ្គិសនីម៉ូដែលថ្មី Leaf E+ ដែលបំពាក់អាគុយប្រភេទ lithium-ion ធំជាងម៉ូដែល Leaf ធម្មតា ហើយមានកម្លាំង ៦២ គីឡូវ៉ាត់ម៉ោង និងមានចម្ងាយបើកបរបានប្រមាណ ៣៦០ គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង។
Leaf E+ បំពាក់ម៉ូទ័រមួយ ដែលអាចបង្កើតកម្លាំងបានរហូតដល់ទៅ ២១៤ សេះ។ Nissan បានបញ្ជាក់ថា រថយន្តអគ្គិសនីថ្មីនេះនឹងមានប្រព័ន្ធសាកភ្លើងល្បឿនលឿន (Quick Charging) កម្លាំង ៧០ គីឡូវ៉ាត់ទៀតផង។
Leaf E+ មានរូបរាងស្រដៀងទៅនឹង Leaf ធម្មតា តែបានបំពាក់យ៉ាន់ទំហំ ១៦ អ៊ីញ, អេក្រង់ទំហំ ៨ អ៊ីញ, មុខងារ ProPILOT ដែលជួយឲ្យរថយន្តរត់កណ្តាលគន្លងផ្លូវ និងសារ៉េល្បឿនដោយស្វ័យប្រវត្តិ ហើយនៅមានមុខងារមួយចំនួនទៀត ដូចជា Intelligent Lane Intervention, Lane Departure Warning, Intelligent Emergency Braking, Blind Spot Warning, Rear Cross Traffic Alert និង Intelligent Around View Monitor ផងដែរ។
Leaf E+ ចែកចេញជា ៣ ប្រភេទ គឺ S PLUS, SV PLUS និង SL PLUS ដោយមានតម្លៃចាប់ពី ៤៥ ០០០ ដុល្លារលើទីផ្សារបរទេស៕