ឡានអគ្គិសនីជិត ៥មុឺនគ្រឿង ត្រូវបានលក់ចេញជារៀងរាល់ថ្ងៃនៅទូទាំងពិភពលោកកាលពីឆ្នាំមុន

[បរទេស] ការលក់រថយន្តអគ្គិសនីសុទ្ធ (BEVs) និងរថយន្ត Plug-in Hybrid (PHEV) ទូទាំងពិភពលោកក្នុងឆ្នាំ ២០២៤ បានកើនឡើងយ៉ាងខ្លាំង ដោយមានចំនួន ១៧ លានគ្រឿងបានលក់ កើនឡើង ២៥,៦% បើធៀបនឹងឆ្នាំ ២០២៣ ដែលជាតួលេខស្មើនឹងរថយន្តអគ្គិសនីថ្មីជាង ៤៦ ០០០ គ្រឿងដែលត្រូវបានចែកចាយដល់អតិថិជនទូទាំងពិភពលោកជារៀងរាល់ថ្ងៃ។

ជាមួយគ្នានេះ យោងតាមទិន្នន័យរបស់គេហទំព័រ Rho Motion បង្ហាញថា ប្រទេសចិនគឺជាអ្នករួមចំណែកធំបំផុតក្នុងការលក់រថយន្តអគ្គិសនីប្រមាណ ១៧,១ លានគ្រឿងនៅទូទាំងពិភពលោកកាលពីឆ្នាំមុន ។ ជាក់ស្តែង ប្រទេសចិនបានលក់រថយន្តអគ្គិសនី BEV និង PHEV បានចំនួន ១១ លានគ្រឿងក្នុងឆ្នាំ ២០២៤ កើនឡើង ៤០% ។ សម្រាប់រថយន្តអគ្គិសនីប្រភេទ EREV ក៏កំពុងទទួលបានភាពទាក់ទាញក្នុងប្រទេសនេះផងដែរ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំណែកនៅទីផ្សារអាមេរិកខាងជើង ការលក់រថយន្តប្រភេទទាំង ២ នេះ បានចំនួន ១,៨ លានគ្រឿង កើនឡើងប្រហែល ៨,៨% ខណៈ នៅចក្រភពអង់គ្លេស ការលក់បានកើនឡើង ២០% និងតំបន់ផ្សេងទៀតនៅជុំវិញពិភពលោករួមចំណែកដល់ការលក់ បនចំនួន ១,៣ លានគ្រឿង កើនឡើង ២៧% នៅក្នុងឆ្នាំ ២០២៤  ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម