[ទីផ្សារបរទេ] កាលពីពេលថ្មីៗ កន្លងទៅនេះ ក្រុមហ៊ុននាំចូលរថយន្តរបស់ប្រទេសឡាវមានឈ្មោះថា Phaluay Motor បានធ្វើការនាំយករថយន្តអគ្គិសនីសុទ្ធ Xiaomi SU7 ជាមួយតម្លៃលក់ចាប់ពី ៣៩ ៥០០ ដុល្លារ ដល់ ៥៤ ៥០០ ដុល្លារ ។
សម្រាប់រថយន្ត Xiaomi SU7 នៅទីផ្សារប្រទេសឡាវ មាន ៣ម៉ូដែលសម្រាប់ជ្រើសរើសរួមមាន៖
- ម៉ូដែលស្តង់ដារ បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩៩ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយទំហំអាគុយចំនួនប្រភេទ LFP Blade battery របស់ BYD ទំហំ ៧៣,៦ គីឡូវ៉ាត់ម៉ោង ដល់ ១០១ គីឡូវ៉ាត់ម៉ោង ដែលសាកមួយពេញអាចបើកបរបានចម្ងាយខ្ទង់ ៦៦៨ គីឡូម៉ែត្រ ។
- ម៉ូដែល Pro ពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩៩ សេះ និងកម្លាំងរមួល ៤០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយទំហំអាគុយចំនួនប្រភេទ LFP Blade battery របស់ BYD ទំហំ ៩៤,៣ គីឡូវ៉ាត់ម៉ោង ដែលសាកមួយពេញអាចបើកបរបានចម្ងាយខ្ទង់ ៨៣០ គីឡូម៉ែត្រ ។
- ម៉ូដែល SU7 Max បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៦៧៣ សេះ និងកម្លាំងរមួល ៨៣៨ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយទំហំអាគុយចំនួនប្រភេទ LFP Blade battery របស់ BYD ទំហំ ១០១ គីឡូវ៉ាត់ម៉ោង ដែលសាកមួយពេញអាចបើកបរបានចម្ងាយខ្ទង់ ៨០០ គីឡូម៉ែត្រ ។
Xiaomi SU7 មានប្រវែងតួខ្លួនសរុប ៤ ៩៩៧ ម.ម ទទឹង ១ ៩៦៤ ម.ម កំពស់ ១ ៤៤០ និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ដែលការរចនាមានលក្ខណៈបែបស្ព័រ ដោយកញ្ចក់ទ្វារគ្មានស៊ុប ដៃទ្វារប្រទេស flush-door ព្រមទាំងថាកសង់ស្ព័រទំហំ ២០ អ៉ីញ ជាមួយដុំហ្វ្រាំង Brembo brake caliper ជាដើម ។ មិនត្រឹមតែប៉ុណ្ណោះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការ HyperOS ឬហៅកាត់ថា ThePaper OS ព្រមទាំងឈីប Snapdragon 8295 ក៏ដូចជាអាចភ្ជាប់មុខងារ Apple CarPlay និង Android Auto ផងដែរ ៕