ឡានអគ្គិសនីតម្លៃ ៦ពាន់ដុល្លារ ទទួលបានការអនុញ្ញាតលក់នៅអាមេរិក

ក្រុមហ៊ុន Kandi America បាន​ប្រកាស​ថា​រថយន្ត​ម៉ូដែល Kandi K27 និង Kandi K23 របស់​ខ្លួន​ទទួល​បាន​​អាជ្ញាប័ណ្ណ​អនុញ្ញាត​ពី​ភ្នាក់ងារ EPA សម្រាប់​ការ​លក់​រថយន្ត​ទាំង​ពីរ​នៅ​សហរដ្ឋអាមេរិក។

K27

ក្នុង​រដ្ឋ​មួយ​ចំនួន រថយន្ត K27 ប្រហែល​ជា​អាច​លក់​ដាច់​ខ្លាំង ដោយ​សារ​តែ​វា​មាន​តម្លៃ​ធូរ​បំផុត។ ជាក់​ស្ដែង​ដូច​ជា​នៅ​រដ្ឋ​ Colorado រថយន្ត​នេះ​នឹង​មាន​តម្លៃ​ចាប់​ពី ៥ ៩៩៩​ដុល្លារ​ ពេល​បូក​ដក​ថ្លៃ​ប្រាក់​ជំនួយ​ពី​រដ្ឋាភិបាល​រួច។ ចំណែក​រថយន្ត​ K23 វិញ អាច​មាន​តម្លៃ​ទាប​បំផុត​ចាប់​ពី ១៥ ៩៩៩​ដុល្លារ ឡើង​ទៅ។

K23

រថយន្ត​ Model K27 មាន​កម្លាំង​ត្រឹម ២៧​សេះ​ ប៉ុណ្ណោះ ដែល​មាន​ល្បឿន​អតិបរមា​ ១០១ គ.ម/ម៉។ វា​មាន​បំពាក់​អាគុយ​ទំហំ ១៧,៦៩ kWh ដែល​ចំណាយ​ពេល​ ៧​ម៉ោង​ក្នុង​ការ​សាក ហើយ​ពេល​សាក​ពេញ​អាច​ជិះ​បាន​ចម្ងាយ ១៦០ គីឡូម៉ែត្រ៕​​​​​​​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម
ផ្ទាំងផ្សាយពាណិជ្ជកម្ម