ឡានអគ្គិសនីប្រណីតរបស់ Porsche លក់ដាច់ខ្លាំងពេក ដល់ថ្នាក់ខ្ចីបុគ្គលិកពី Audi ដើម្បីជួយផលិត

Porsche Taycan អាច​និយាយ​បាន​ថា​ជា​រថយន្ត​អគ្គិសនី​ដ៏​ពេញ​និយម​មួយ ដោយ​សារ​ក្រុមហ៊ុន​ Porsche ដល់​ថ្នាក់​ខ្ចី​បុគ្គលិក​ពី​ក្រុមហ៊ុន Audi ដើម្បី​មក​ជួយ​ក្នុង​ការ​ផលិត​រថយន្ត​នេះ។

នៅ​ពេល​ដែល​រថយន្ត Taycan ចេញ​លក់​ដំបូង ក្រុមហ៊ុន​រំពឹង​ថា​នឹង​ផលិត​វា​ត្រឹម ២​ម៉ឺន​គ្រឿង​ប៉ុណ្ណោះ​អំឡុង​ពេល​ឆ្នាំ​ដំបូង។ យ៉ាងណាក្ដី ដោយ​សារ​តម្រូវ​ការ​កើន​ឡើង​ខ្ពស់ គេ​បាន​ផ្លាស់​ប្ដូរ​គោលដៅ​ដល់ ៤​ម៉ឺន​គ្រឿង​ក្នុង​មួយ​ឆ្នាំ​វិញ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុង​កិច្ច​សម្ភាសន៍​ជា​មួយ Automobilwoche អ្នក​នាំ​ពាក្យ Audi បាន​បញ្ជាក់​ថា​បុគ្គលិក​ចំនួន ៤០០​នាក់ មក​ពី​រោងចក្រ​ក្នុង​ទីក្រុង Neckarsulm របស់​ខ្លួន នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​នៅ​រោងចក្រ​ក្នុង​តំបន់ Zuffenhausen របស់ Porsche ដើម្បី​ជួយ​ការ​ផលិត​រថយន្ត Taycan។

Porsche នឹង​បន្ត​ធ្វើ​ឲ្យ​តម្រូវ​ការ​រថយន្ត Taycan កើន​ឡើង​ខ្លាំង តាម​រយៈ​ការ​ប្រកាស​ចេញ​​រថយន្ត Taycan ប្រភេទ​ Cross Turismo។ រថយន្ត​ប្រភេទ​នេះ​ដើម​ឡើង​បាន​កំណត់​ថា​នឹង​ចេញ​លក់​ឆ្នាំ​នេះ ប៉ុន្តែ​វា​បាន​ពន្យារ​ពេល​ដល់​ដើម​ឆ្នាំ ២០២១ វិញ៕​

ផ្ទាំងផ្សាយពាណិជ្ជកម្ម