កាលពីថ្មីៗនេះ Audi បានបញ្ចេញលក់ជាផ្លូវការនូវរថយន្តអគ្គិសនី e-tron GT ស៊េរីឆ្នាំ ២០២២ ជារថយន្តស្ព័រអគ្គិសនីដែលមានសមត្ថភាពអាចផលិតកម្លាំងបានដល់ ៦៤៦សេះ និងអាចស្ទុះពី ០ ដល់ ១០០គ.ម/ម៉ ក្នុងពេលត្រឹមតែ ៣,៣វិនាទី។
នៅទីផ្សារប្រទេសថៃរថយន្តនេះមានលក់ជាបីប្រភេទរួមមាន e-tron GT Quattro ដែលមានតម្លៃចាប់ពីប្រមាណ ២០៦ ៩៤៣ដុល្លារ, ប្រភេទ e-tron GT Quattro Performance មានតម្លៃចាប់ពីប្រមាណ ២១៩ ៨៨៣ដុល្លារ និងប្រភេទ RS e-tron GT Quattro មានតម្លៃចាប់ពីប្រមាណ ៣០៧ ៣១៨ដុល្លារ។
បើផ្អែកតាមការអះអាងរបស់ Audi រថយន្តស្ព័រអគ្គិសនីមួយនេះអាចសាកថ្មពី ០ ដល់ ៨០% ដោយចំណាយពេលត្រឹមតែ ២២,៥វិនាទី ដោយសារសមត្ថភាពសាកថ្មកម្លាំង ២៧០គីឡូវ៉ាត់របស់វា។ បន្ថែមពីនេះរថយន្តនេះក៏មានបច្ចេកវិទ្យាសាកភ្លើងដោយខ្លួនឯងពេលដែលជាន់ហ្វ្រាំង ឬជាន់ហ្គែរថែមទៀតផង ដែលអាចឲ្យរថយន្តបើកបរបានចម្ងាយដល់ ៤៨៨គីឡូម៉ែត្រពេលសាកពេញ។
រថយន្ត Audi e-tron GT នេះសម្រាប់ប្រភេទធូរថ្លៃជាងគេអាចផលិតកម្លាំងបាន ៥៣០សេះ ខណៈដែលប្រភេទថ្លៃជាងគេអាចផលិតកម្លាំងបាន ៦៤៦សេះ ជាមួយល្បឿនអតិបរមា ២៥០គ.ម/ម៉៕