ឡានអគ្គិសនីសុទ្ធដំបូងគេរបស់ក្រុមហ៊ុន Xiomi គ្រោងនឹងចេញលក់នៅដើមឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតទូរស័ព្ទ Xiomi បានដាក់ពាក្យសុំអាជ្ញាប័ណ្ណលក់រថយន្តអគ្គិសនីដំបូងរបស់ពួកគេនៅក្នុងប្រទេសចិន ដែលជាមានឈ្មោះថា Xiaomi SU7 sedan នឹងត្រូវបានចុះកិច្ចសន្យាផលិតដោយក្រុមហ៊ុន Beijing Automotive Industry Holding Co. Ltd (BAIC) ។

រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ៩៩៧ ម.ម ទទឹង ១៩ ៦៣ ម.ម កំពស់ ១ ៤៥៥ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ៣ ០០០ ម.ម ។ សម្រាប់ការរចនានៅផ្នែកខាងក្រៅមានលក្ខណៈបែបស្ព័រជាមួយសណុំចង្កៀងមុខ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាង កាង spoiler អេឡិចត្រូនិច ក៏ដូចជាកាម៉េរា ប្រព័ន្ធរ៉ាដាផងដែរ ។ ប្រព័ន្ធក្នុងរថយន្តរបស់ SU7 នឹងត្រូវបានបំពាក់ដោយ HyperOS របស់ក្រុមហ៊ុន Xiaomi ដែលជាប្រព័ន្ធប្រតិបត្តិការដែលត្រូវបានបង្កើតឡើងនៅក្នុងគេហដ្ឋាន ដែលអាចផ្តល់ថាមពលបានទាំងទូរស័ព្ទ និងរថយន្ត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងផ្នែកថាមពលវិញ ទទួលបាន ២ ជម្រើសរួមមាន ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២៩៥ សេះ និងដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំងបានសរុប ៦៦៣ សេះ បំពាក់អាគុយរបស់ក្រុមហ៊ុន BYD ។ គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្ត Xiomi SU7 នឹងចាប់ផ្តើមផលិតទ្រង់ទ្រាយធំនៅខែធ្នូ ឆ្នាំ ២០២៣ ហើយការចែកចាយនឹងចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ ២០២៤ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម