[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota បានធ្វើការប្រកាសថារថយន្តអគ្គិសនីសុទ្ធ Toyota bZ4X ថ្មីរបស់ខ្លួនដែលជារថយន្តអគ្គីសនីដំបូងគេសហការជាមួយក្រុមហ៊ុន Subaru បានត្រៀមរួចរាល់សម្រាប់ការលក់នៅអឺរ៉ុបរបស់ខ្លួននៅរដូវក្តៅនេះចាប់ពីខែមិថុនា ដល់ខែសីហា ឆ្នាំ ២០២២។
សម្រាប់ម៉ូដែលអគ្គសនី bZ4X ដំបូងរបស់ Toyota បានប្រើប្រាស់គ្រោងឆ្អឹង e-TNGA platform មានប្រវែងតួខ្លួនសរុប ៤ ៦៨៩ ម.ម ទទឹង ១ ៨៥៩ ម.ម កំពស់ ១ ៦៤៨ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៨៥០ ម.ម នឹងមានជាពីរប្រភេទរួមមាន៖
ម៉ូទ័រអគ្គិសនីចំនួនមួយ ប្រភេទបើកបរវិលដោយកង់មុខ មានកម្លាំង ២០១ សេះ និងកម្លាំងរមួល ២៦៥ ញ៉តុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៨,៤ វិនាទី និងល្បឿនអតិបរមា ១៦០ គីឡួម៉ែត្រ/ម៉ោង ភ្ជាប់ជាមួយអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១៦ គីឡូម៉ែត្រក្នុងការសារថ្មម្តង គាំទ្រនៅមុខងារសាកភ្លើងលឿន ដោយចាប់ពី ៣០% ទៅ ៨០% ប្រើពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។
ម៉ូទ័រអគ្គិសនីចំនួនពីរ ប្រភេទបើកបរវិលដោយកង់ទាំងអស់ មានកម្លាំង ២១៤ សេះ និងកម្លាំងរមួល ៣៣៦ ញ៉តុនម៉ែត្រ អាចបង្កើនល្បឿនពី ០-១០០ គីឡូម៉ែត្រ/ម៉ោង ប្រើរយៈពេល ៧,៧ វិនាទី និងល្បឿនអតិបរមា ១៦០ គីឡូម៉ែត្រ/ម៉ោង ភ្ជាប់មកជាមួយអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៧០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង មុខងារសាកភ្លើងលឿន ដោយចាប់ពី ៣០% ទៅ ៨០% ប្រើពេលត្រឹមតែ ៣០នាទីប៉ុណ្ណោះ។
ក្នុងនោះ ក្រុមហ៊ុន Toyota និយាយថា អាគុយនេះត្រូវបានគេរំពឹងថានឹងរក្សាបាន ៩០% នៃសមត្ថភាពដំបូងរបស់វាបន្ទាប់ពីប្រើអស់រយៈពេល ១០ ឆ្នាំ ឬ ២៤០,០០០ គីឡូម៉ែត្រ ហើយនឹងមានការធានាបន្ថែមជាជម្រើសនៃការរក្សាសមត្ថភាព ៧០% បន្ទាប់ពីប្រើរយៈពេល ១០ ឆ្នាំ ឬ ១,០០០,០០០ គីឡូម៉ែត្រ ដែលបានបើកបរ។
ចំពោះនៅផ្នែកខាងក្នុងកាប៊ីនមានបំពាក់ជាមួយអេក្រង់ព័ត៌មាន touchscreen ធំចំកណ្តាលជាមួយនឹង Audio Multimedia ដូចរថយន្ត Tundra ស៊េរីឆ្នាំ និងការអាប់ឌេត Over-The-Air បន្ទះកុងទ័របញ្ឈរ ដៃចង្កូតប្រភេទ 3-spoke និងដំបូលបើកបែក sunroof ដ៏ធំ។
លើសពីនេះរថយន្តនេះក៏បានបំពាក់ជាមួយប្រព័ន្ធ Suspension Front Strut , Rear suspension Double Wisbone និងហ្វាំ្រងឌីស មុខ-ក្រោយជាដើម៕