[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG ប្រចាំនៅទីផ្សារប្រទេសឥណ្ឌា បានធ្វើការប្រកាសថា រថយន្តអគ្គិសនីសុទ្ធ MG Windsor EV ស៊េរីថ្មីចុងក្រោយ ទទួលបានការបញ្ជាទិញទុកមុនដល់ទៅ ១៥ ១៧៦ គ្រឿងត្រឹមរយៈពេល ២៤ម៉ោងដំបូងបន្ទាប់ការដាក់លក់ជាផ្លូវការ ។
រថយន្តអគ្គិសនី MG Windsor ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ ផលិតកម្លាំងបាន ១៣៦ សេះ និងកម្លាំងរមួល ២០០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយជម្រើសអាគុយទំហំ ៣៧,៩ និង ៥០,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ពី ៤០០ ទៅ ៤៦០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង។
គួរបញ្ជាក់ផងដែរថា សម្រាប់រថយន្តអគ្គិសនីសុទ្ធ MG Windsor EV មានតម្លៃលក់ចាប់ពី ១៦ ០០០ ដុល្លារ ដល់ ១៨ ៥០០ ដុល្លារ នៅក្នុងទីផ្សារប្រទេសឥណ្ឌា ៕