ឡានអគ្គិសនីសុទ្ធរបស់ Avatr សាកភ្លើងម្តងរត់បានជិត ៧០០គីឡូម៉ែត្រ ចេញលក់នៅថៃតម្លៃក្បែរ ៦មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Avatr បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Avatr 11 នៅទីផ្សាប្រទេសថៃ ជាមួយតម្លៃលក់ចាប់ពី ៥៩ ៩៦០ ដុល្លារ ។

Avatr 11 ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ៣១៣ សេះ និងកម្លាំងរមួល ៣៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១១៦,៧៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៨០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយការសាកថ្មល្បឿនលឿនបានពី ៣០-៨០% ប្រើរយៈពេល ២៥នាទីប៉ុណ្ណោះ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

AVATR 11 ភ្ជាប់មកជាមួយទ្វារអេឡិចត្រូនិចចំនួន ៤ ដែលអាចបញ្ជាបើកពីចម្ងាយ ជាមួយគ្រឿងបរិក្ខាស្តង់ដាររួមមាន ចង្កៀងមុខ LED បើក-បិទដោយស្វ័យប្រវត្តិ អំដំបូលកញ្ចក់ធន់នឹងពន្លឺកាំរស្មី UV ព្រមទាំងថាសកង់កង់ស្ព័រទំហំ ២២ អ៉ីញ និងចង្កៀងក្រោយ LED អូសកាត់ពីផ្នែកម្ខាងដល់ផ្នែកម្ខាង ។

ផ្នែកខាងក្នុងមានបំពាក់ជាមួយកុងទ័រព័ត៌មាន Full LCD ទំហំ ១០,២៥ អ៉ីញ, អេក្រង់កំសាន្តបញ្ឈរទំហំ ១៥,៦ អ៉ីញ ជាមួយនឹងប្រព័ន្ធ Huawei Hongmen, អេក្រង់កំសាន្តសម្រាប់អ្នកដំណើរទំហំ ១០,២៥ អ៉ីញ និងឧបករណ៍បំពងសំឡេង ១៤ចំនុច និងប្រព័ន្ធដ៏ទំនើបផ្សេងៗទៀត។

ផ្ទាំងផ្សាយពាណិជ្ជកម្ម