[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Rolls-Royce Spectre Semaphore ផលិតតែ ១គ្រឿងប៉ណ្ណោះ គ្រោងនឹងដាក់បង្ហាញចេញជាផ្លូវការនៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤ ។
រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន ៥៧៧ សេះ និងកម្លាំងរមួល ៨៩៥ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១២០គីឡូវ៉ាត់ម៉ោង អាចបើករបានចម្ងាយ ៤២៨ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
ម៉ូដែលនេះយកឈ្មោះរបស់វាពីពណ៌ Bespoke Semaphore Yellow នៃរូបរាផ្នែកខាងក្រៅ ដោយលក្ខណៈពិសេសបែប Unique ដែលទាក់ទាញបំផុតគឺនៅលើគម្រប់ម៉ាស៊ីនដែលឲ្យឈ្មោះថា “Marbled Paint Spill” អះអាងថាវាត្រូវបានបំផុសគំនិតដោយ “ភាពឆើតឆាយក្រៅផ្លូវការនៃឆ្នេរសមុទ្រកាលីហ្វ័រញ៉ា” ដែលគូរដោយដៃចំនាយពេលដល់ទៅ ១៦០ម៉ោង ។
ផ្នែកខាងក្នុងនៃរថយន្តអគ្គិសនីនេះ គឺជាការរួមបញ្ចូលគ្នារវាងពណ៌លឿង Bespoke Lemon Yellow និង Citrine Yellow អមដោយផ្ទៃពណ៌ស Grace White និងពណ៌ប្រផេអ Slate Grey ជាមួយនឹងថ្នេដេរភ្ជាប់ពណ៌លឿង ៕