[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Leapmotor បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Leapmotor C10 ស៊េរីថ្មីចុងក្រោយ នៅទីផ្សារប្រទេសថៃ ជាមួយតម្លៃលក់ចាប់ពី ៤១ ៨២៦ ដុល្លារ ដល់ ៤៤ ៨១៤ ដុល្លារ ។
Leapmotor C10 ផលិតឡើងនៅលើគ្រោងឆ្អឹង Leap 3.0 architecture ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២២៧សេះ និងកម្លាំងរមួល ៣២០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៩,៩ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៣០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ដោយការសាកថ្មចាប់ពី ៣០-៨០% ប្រើរយៈពេល ៣០នាទី ។
រថយន្តអគ្គិសនីសុទ្ធនេះ មានប្រវែងតួខ្លួនសរុប ៤ ៧៣៩ ម.ម ទទឹង ១ ៩០០ ម.ម កំពស់ ១ ៦៨០ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៨២៥ ម.ម ។ សម្រាប់ការឌីស្សាញផ្នែកខាងក្រៅ មានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ២០អ៉ីញ ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការអ្នកបើកបរ ADAS កម្រិតទី៣ ផងដែរ ។
ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១០,២៥ អ៉ីញ និងអេក្រង់កំសាន្តទំហំ ៧ អ៊ីញ គាំទ្រដោយឈីប Qualcomm Snapdragon 8295 ខណៈកៅអីខាមុខអាចបត់បាន ១៨០ ដឹក្រេជាដើម ៕