
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គីសនីសុទ្ធ IM6 ស៊េរីថ្មីឆ្នាំ ២០២៥ នៅទីផ្សារប្រទេសថៃ ជាមួយតម្លៃលក់ចាប់ពី ៤១ ៦១៤ ដុល្លារ ដល់ ៥៣ ៥០៤ ដុល្លារ ។
សម្រាប់រថយន្តអគ្គីសនី MG IM6 ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន
- បំពាក់ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៩៥ សេះ និងកម្លាំងរមួល ៤៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៧៥គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៥០ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង
- បំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៧៨៧ សេះ និងកម្លាំងរមួល ៨០២ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១០០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៣៤ គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩០៤ ម.ម ទទឹង ១ ៩៨៨ ម.ម កំពស់ ១ ៦៦៩ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩៥០ ម.ម ។ ចំពោះរូបរាង និងការឌីស្សាញនៅផ្នែកខាងក្រៅមានប៉ាណាមុខបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រ និងទ្វារប្រភេទ frameless doors ជាដើម ។
ចំពោះនៅផ្នែកខាងក្នុង មានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ២៦,៣ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១០,៥ អ៉ីញ សម្រាប់បញ្ជាមុខងារទូទៅនៅលើរថយន្ត និងអាចប្រើជាមួយមុខងារ Apple CarPlay/Android Auto និងឧបករណ៍បំពងសំឡេង ២០ចំណុចផងដែរ ៕