ឡានអគ្គិសនីសុទ្ធ MG Maxus 9 ស៊េរីឆ្នាំ ២០២៣ ប្រភេទ MPV បង្ហាញខ្លួននៅប្រទេសក្បែរកម្ពុជា

[ទិផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត MG បានធ្វើកាដាក់បង្ហាញនៅរថយន្តអគ្គិសនីសុទ្ធដ៏ប្រណិត MG Maxus 9 ស៊េរីឆ្នាំ ២០២៣ ប្រភេទ MPV នៅឯពិរព័ណ៍រថយន្ត Bangkok International Motor Show ជាមួយការបើកទទួលការកក់ទុកមុននៅក្នុងទីផ្សារប្រទេសថៃ ។

MG MAXUS 9 ត្រូវ​បាន​បង្កើត​ឡើង​ជា​រថយន្ត MPV ប្រណីត​ដែល​មាន​កាប៊ីន ៧ កៅអី ដែលមានប្រវែងតួខ្លួនសរុប ៥២៧០ មម, ទទឹង ២០០០ មម, កម្ពស់ ១៨៤០ មម និងប្រវែងគម្លាតកង់មុខ-ក្រោយ ៣២០០ មម។ សម្រាប់នៅផ្នែកខាងមុខមានបំពាក់ដោយប៉ាណាមុខបិតជិត ចង្កៀងមុខប្រភេទ LED មុខងារទម្លើង-ទម្ហាក់ដោយស្វ័យប្រវត្តិ ទ្វាររូតចំហៀងបើក-បិទដោយថាមពលអគ្គិសនី ថាសកង់ស្ព័រទំហំ ១៩ អ៊ីញ សំណុំចង្កៀងក្រោយជាប្រភេទ LED និងទ្វារបើក-បិទដោយថាមពលអគ្គិសនីផងដែរ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុង បំពាក់ជាមួយកៅអីស្បែក និងកៅអី Captain seat នៅជួរទី ២ កុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ៩ អ៊ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៊ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto ឧបករណ៍បំពងសំឡេង ១២ ចំនុច រន្ធសាក USB ៩ ទីតាំង និងដំបូលកញ្ចក់ Panoramic sunroof ចំនួន ២ ទីតាំងជាដើម ។

ទាក់ទងនឹងផ្នែកម៉ាស៊ីន MG Maxus 9 ដំណើរការដោយម៉ូទ័រអគ្គិសនី ១ មានកម្លាំង ២៤៥ សេស និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៤០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។ បន្ថែមពីនេះ រថយន្តនេះបានភ្ជាប់ជាមួយប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់ Advanced Synchronized Protection System ជាមួយនឹងមុខងារជំនួយការអ្នកបើកបរ ADAS ចំនួនដល់ ២៥ ឯណ្ណោះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម