ឡានអគ្គិសនីសុទ្ធ​ Nio ES6 ជំនាន់ថ្មី សាកថ្មពេញម្តងជិះបានជាង ៦០០ គីឡូម៉ែត្រ ចេញលក់ជាផ្លូវការនៅប្រទេសកំណើត

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nio បានធ្វើការចេញលក់ជាផ្លូវការនៅរថយន្តអគ្គិសនី Nio ES6 ស៊េរីឆ្នាំ ២០២៣ ជាមួយតម្លៃលក់ចាប់ពី ៥០ ០៣៨ ដុល្លារ (50,038$) ដល់ ៦០ ២៤០ ដុល្លារ (60,240$) នៅក្នុងទីផ្សារប្រទេសចិន ។

រថយន្តអគ្គិសនីនេះ ប្រើប្រាស់នៅគ្រោងឆ្អឹង NT2 platform ជំនាន់ថ្មី មានប្រវែងតួខ្លួនសរុប ៤ ៨៥៤ ម.ម ទទឹង ១ ៩៩៥ ម.ម កំពស់ ១ ៧០៣ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ៩១៥ ម.ម ។ សម្រាប់ការរចនាផ្នែកខាងក្រៅ Nio ES6 ជំនាន់ទី២ មានប៉ាណាមុខបិទជិតជាប់ជាមួយកាងបឺតខ្យល់ ប្រើប្រាស់នៅចង្កៀងប្រភេទ LED ទាំងអស់ ថាសកង់ស្ព័រប្រភេទ 2-tone ទំហំ ២០ អ៉ីញបំពាក់ជាមួយដុំហ្វ្រាំង Calipers ពណ៌ក្រហម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅផ្នែកខាងក្នុងវិញ តុបតែងជាមួយពណ៌ខ្មៅ និងស ពោរពេញទៅដោយបច្ចេកវីទ្យាទំនើបៗ ដោយមានបំពាក់អេក្រង់ AR ទំហំដល់ទៅ ២០១ អ៉ីញ, អេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ គាំទ្រដោយឈីប Qualcomm 8155 អេក្រង់បង្ហាញលើកញ្ចក់ ឧកបរណ៍បំពងសំឡេង ២៣ ចំនុច ។ កៅអីផ្នែកខាងមុខប្រភេទ Queen seat អាចលៃតម្រូវតាមរយះថាមពលអគ្គិសនី ២២ របៀបជាមួយមុខងារកំដៅ/ត្រជាក់ ក៏ដូចជាមុខងារម៉ាស្សាជាស្តង់ដារ និងដំបូលកញ្ចក់ Panoramic sunroof ជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្តនេះ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបានសរុប ៤៨២ សេស និងកម្លាំងរមួល ៨៥០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយទំហំ ៣ ជម្រើសរួមមាន៖

  • អាគុយទំហំ ៧៥ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៩០ គីឡូម៉ែរត្រក្នុងការសាកថ្មពេញម្តង
  • អាគុយទំហំ ១០០ គីឡូវ៉ាត់ អាចបើកបរបានចម្ងាយ ៦២៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
  • អាគុយទំហំ ១៥០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៩៣០ គីឡូវ៉ាត់ដែលបញ្ចេញនៅក្នុងខែកក្កដា ឆ្នាំ ២០២៣ អាគុយទាំងអស់នឹងគាំទ្រដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកពី ០-៨០% ត្រឹមរយះពេល ២៦ នាទី ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម