ឡានអគ្គិសនីសុទ្ធ Nissan Ariya ឆ្នាំ ២០២៥ សាកថ្មម្តងជិះបានជិត ៥០០គីឡូម៉ែត្រ ឯតម្លៃលក់ចាប់ពីជិត ៤មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Nissan Ariya ស៊េរីឆ្នាំ ២០២៥ នៅទីផ្សារសហរដ្ឋអាមេរិក ជាមួយតម្លៃលក់ចាប់ពី ៣៩ ៧៧០ ដុល្លារ ដល់ ៥៤ ៣៧០ ដុល្លារ ។

Nissan Ariya ស៊េរីថ្មីចុងក្រោយនេះ ផ្តល់នៅជម្រើសថាមពលចំនួន ២ រួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២១៤ សេះ និងកម្លាំងរមួល ៣០០ ញ៉ុតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៦៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៦៤ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយសាកថ្មីនៅស្ថានីយល្បឿនលឿនបានពី ៣០-៨០% ប្រើរយៈពេល ២៥នាទី និងជម្រើសអាគុយទំហំ ៩១គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៨៩ គីឡូម៉ែត្រ
  • ម៉ូទ័រអគ្គិសនីចំនួន ២ អាចផលិតកម្លាំងបាន ៣៨៩ សេះ និងកម្លាំងរមួល ៦៦០ ញ៉ុតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៩១ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤៦៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ដោយសាកថ្មីនៅស្ថានីយល្បឿនលឿនបានពី ៣០-៨០% ប្រើរយៈពេល ២៥នាទី ។

សម្រាប់រូបរាងនិងការឌីស្សាញផ្នែករបស់រថយន្តនេះ មានការឌីស្សាញបែប futuristic ជាមួយប៉ាណាមានពន្លឺ ជាប់សងខាងដោយចង្កៀងមុខប្រភេទ LED ជាមួយមុខងារទម្លើង-ទម្លាក់ហ្វាកូតដោយស្វ័យប្រវត្តិ ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញ ក៏ដូចជាចង្កៀងក្រោយ LED រចនាអូសកាត់ពីផ្នែកម្ខាងដល់ផ្នែកម្ខាង ។

ចំពោះនៅផ្នែកខាងក្នុងមានកុងទ័របង្ហាញព័ត៌មានឌីជីថលទំហំ ១២,៣ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៣ អ៉ីញជាប្រភេទអេក្រង់ភ្លោះ អាចប្រើមុខងារ Apple CarPlay/Android Auto ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ ឧបករណ៍បំពងសំឡេងម៉ាក BOSE ១០ ចំនុច រួមទាំងប្រព័ន្ធជំនួយការអ្នកបើកបរ ProPilot Assist 2.0 និង Propilot Park ផងដែរ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម