[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ប្រចាំនៅប្រទេសថៃ បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ Tesla Model 3 មុខមាត់ថ្មី ឬម៉ូដែល Highland មាន ២ ម៉ូដែលសម្រាប់ជ្រើសរើសជាមួយតម្លៃលក់ចាប់ពី ៤៣ ០៨៨ ដុល្លារ ដល់ ៥១ ១៧២ ដុល្លារ ។
សម្រាប់ការរចនារបស់ Tesla Model 3 មុខមាត់ថ្មីនេះ នៅតែប្រើប្រាស់ការឌីស្សាញឲ្យឈ្មោះថា Minimalistic ដដែល ជាមួយការឌីស្សាញថ្មីដែលជួយដល់ប្រព័ន្ធ aerodynamic ជាមួយផ្នែកខាងក្រៅទទួលបានផ្នែកខាងមុខថ្មី រួមទាំងរូបរាងចង្កៀងមុខថ្មីរាងស្លីមជាងមុន ព្រមទាំងចង្កៀងក្រោយប្រភេទ LED ក៏ត្រូវបានរចនាថ្មីមានរាងជាអក្សរ C ជាមួយជម្រើសថាសក់ងស្ព័រថ្មីទំហំ ១៨ អ៉ីញប្រភេទ Photon និងប្រភេទ Nova ទំហំ ១៩ អ៉ីញ ។
ចំពោះនៅផ្នែកខាងក្នុងនៅតែប្រើប្រាស់ការរចនាបែប minimalistic មានភាពប្រណិតជាងមុន ដោយបានធ្វើឲ្យប្រសើរឡើងនៅឧបករណ៍បំពងសំឡេងចំនួនដល់ទៅ ១៧ ចំនុច ភ្លើងលម្អថ្មី និងមានទំហំធំជាងមុនពី ៥៦១ លីត្រ ទៅ ៥៩៤ លីត្រ ។ ខណៈនៅលើតាប្លូមានមានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៤ អ៉ីញ សម្រាប់បញ្ជាមុខងារទាំងមូល និងមានអេក្រង់ផ្នែកខាងក្រោយទំហំ ៨ អ៉ីញថ្មីសម្រាប់បញ្ជាប្រព័ន្ធម៉ាស៊ីនត្រជាក់ កន្លែងសាកថ្មឥតខ្សែរចំនួន ២ ។
សម្រាប់ Tesla Model 3 ស៊េរីឆ្នាំ ២០២៤ ត្រូវបានផ្តល់ជូនជា ២ ប្រភេទរួមមាន៖
- ម៉ូដេលប៉ុង ១ (RWD) អាចបើកបរបាន ៥១៣ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង
- ម៉ូដែលប៉ុង ២ (AWD) អាចបើកបរបាន ៦២៩ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។ ខណៈ ទំហំអាគុយសម្រាប់ម៉ូដែលទាំង ២ នេះ ក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕