[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្តបណ្តាក់ទុនរួមគ្នា GM-Wuling បានធ្វើការដាក់បង្ហាញចេញនៅរថយន្តអគ្គិសនីសុទ្ធ Wuling Bingo Plus ប្រភេទ Crossover ដែលមានតម្លៃលក់ខ្ទង់ ១៤ ០០០ ដុល្លារនៅទីផ្សារប្រទេសចិន ។
រថយន្តនេះ មានប្រវែងតួខ្លួនសរុប ៤ ០៩០ ម.ម ទទឹង ១ ៧២០ ម.ម កំពស់ ១ ៧២០ ម.ម និងប្រវែងគន្លាតកងមុខ-ក្រោយ ២ ៦១០ ម.ម និងបានបំពាក់ជាមួយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ១០០ សេះ និងកម្លាំងរមួល ១៨០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ៥០,៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០០ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ។
បើនិយាយពីរូបរាងវិញផ្នែកខាងក្រៅ មានបំពាក់ប៉ាណាបិតជិត ចង្កៀងមុខ-ក្រោយ LED ព្រមទាំងថាសកង់ស្ព័រជាដើម ។ ខណៈនៅផ្នែកខាងក្នុង មានបំពាក់អេក្រង់ភ្លោះ ក៏ដូចជារន្ធម៉ាស៊ីនត្រជាក់រាងមូលនៅកណ្តាលកុងស៊ូល ។