ឡានអគ្គិសនីស៊ុយអែត Polestar 2 ប្រកាសតម្លៃដាក់លក់ជាផ្លូវការ

រថយន្តអគ្គិសនីរបស់ប្រទេសស៊ុយអែត Polestar 2 នឹងត្រូវផលិតនៅដើមឆ្នាំ ២០២០ ហើយចេញលក់នៅក្នុងខែមិថុនាខាងមុខ ។

ឥឡូវនេះ Polestar ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Volvo បានប្រកាសពីតម្លៃលក់របស់ Polestar 2 ជាផ្លូវការ ដោយចាប់ពី ៦៤ ៤៦០ដុល្លារនៅលើទីផ្សារប្រទេសអាល្លឺម៉ង់ ខណៈតម្លៃសម្រាប់ទីផ្សារអាមេរិកខាងជើង ប្រហែល ៦៣ ០០០ដុល្លារ។

ពាណិជ្ជកម្ម

Polestar 2 ដែលចេញមកដំបូង នឹងមានកញ្ចប់ Option ដ៏អស្ចារ្យ ដូចជា Pilot package និង Plus package ព្រមទាំងមុខងារពិសេស Pilot Assist ជាដើម។

រថយន្តអគ្គិសនីនេះនឹងប្រើម៉ូទ័រអគ្គិសនី ២ ដែលមានកម្លាំងសរុប ៤០២សេះ និង អាគុយកម្លាំង ៧៨គីឡូវ៉ាត់ម៉ោង ដែលអាចបើកបរបានចម្ងាយ ៥០០គីឡូម៉ែត្រពេលសាកភ្លើងពេញ។ មិនតែប៉ុណ្ណោះ វាអាចរត់ស្ទុះពីកុងទ័រ ០ ដល់ ១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេលមិនដល់ ៥ វិនាទីឡើយ៕

Sponsored