ឡានអគ្គិសនី BYD Seagull ទទួលបានការបញ្ជាទិញទុកមុនដល់ទៅ ១ មុឺនគ្រឿងក្នុងថ្ងៃចេញលក់ដំបូង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD បានធ្វើការដាក់បង្ហាញចេញជាផ្លូវការនៅរថយន្តអគ្គិសនី BYD Seagull និងដាក់លក់នៅឯពិព័រណ៍រថយន្ត Shanghai Auto Show 2023 ដោយត្រឹមរយះពេលមួយថ្ងៃប៉ុណ្ណោះ រថយន្តអគ្គិសនីនេះទទួលបានការបញ្ជាទិញទុកមុនបានដក់ទៅ ១០ ០០០ គ្រឿងជាមួយតម្លៃលក់ចាប់ពី ១១ ៤០០ ដុល្លារ ។

រថយន្តអគ្គិសនី BYD Seagull ផលិតនៅលើគ្រោងឆ្អឹង BYD e-Platform 3.0 បំពាក់ជាមួយម៉ូទ័រអគ្គិសនីនៅផ្នែកខាងមុខ មានកម្លាំង ៧៤ សេស ផ្គួបជាមួយអាគុយ BYD Blade LFP ទំហំ ៣០ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៥ គីឡូម៉ែត្រ និងអាគុយទំហំ ៣៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៤០៥ គីឡូម៉ែត្រ ភ្ជាប់ដោយឆ្នាំងសាកល្បឿនលឿន DC អាចសាកពី ០ ដល់ ៨០% ត្រឹមរយះពេល ៣០ នាទី ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្តប្រភេទ hatchback មានការរចនាបែបទំនើប បំពាក់ជាមួយប៉ាណាមុខ អបសងខាងដោយចង្កៀងមុខប្រភេទ LED កញ្ចក់ទំហំធំមានផ្លិតទឹកចំនួនមួយ, កាង spoiler លយចេញ និងចង្កៀងក្រោយប្រភេទ LED ជាដើម ។

ចំពោះនៅផ្នែកខាងក្នុងរបស់ BYD Seagull មានមកជាមួយកុងទ័របង្ហាញព័ត៌មានចទំហំ ៥ អ៉ីញ និងអេក្រង់កំសាន្ត touchscreen ទំហំ ១២,៨ អ៉ីញ, ដៃចង្កូតបែបស្ព័រ, កន្លែងសាកថ្មឥតខ្សែ និងកន្លែងដាក់ទឹកចំនួន ២ ។ គួរឲ្យដឹងថា សម្រាប់ BYD Seagull អ្នកវិភាគបានប្រាប់គេហទំព័រ Reuter ថា រថយន្តនេះអាចក្លាយជារថយន្តអគ្គិសនីដែលលក់ដាច់បំផុតនៅក្នុងប្រទេសចិនក្នុងរយៈពេល ៦ ខែបន្ទាប់ពីការដាក់បង្ហាញខ្លួនរបស់រថយន្តនេះ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម