[ទីផ្សារបរទេស] ក្រុមហ៊ុន General Motors នឹងបង្កើនការផលិតរថយន្ត Chevrolet Bolt EV និង Bolt EUV ក្រោយពីអាចលក់ចេញបានច្រើន បន្ទាប់ពីរថយន្តទាំងពីរបានកាត់បន្ថយតម្លៃកាលពីខែមិថុនា។
អំឡុងរយៈពេលបីខែនៃត្រីមាសទីបី ក្រុមហ៊ុន GM អាចលក់រថយន្តទាំងពីរបានសរុប ១៤ ៧០៩គ្រឿង ដែលជាកំណត់ត្រាប្រចាំត្រីមាសថ្មីមួយសម្រាប់រថយន្តទាំងពីរ។ ទោះជាទទួលបានលទ្ធផលវិជ្ជមានក្នុងត្រីមាសទីបី ប៉ុន្តែការលក់របស់រថយន្តទាំងពីរ នៅមានការថយចុះ ១១% ក្នុងអំឡុងរយៈពេល៩ខែដំបូងនៃឆ្នាំ២០២២នេះ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២១។
ជាការឆ្លើយតបនឹងកំណើននៃការលក់នេះ GM នឹងបង្កើនទំហំផលិតរបស់រថយន្ត Bolt សម្រាប់ទីផ្សារសកល ចាប់ពីប្រមាណ ៤៤ ០០០គ្រឿង ក្នុងឆ្នាំ២០២២ ឡើងដល់ជាង ៧ម៉ឺនគ្រឿង ក្នុងឆ្នាំ២០២៣ ខាងមុខ។
គួរដឹងថារថយន្ត Bolt EV ស៊េរីឆ្នាំ២០២៣ មានតម្លៃចាប់ពី ២៦ ៥៩៥ដុល្លារ ដែលធូរថ្លៃជាងស៊េរីឆ្នាំ២០២២ ចំនួនជាង ៥៩០០ដុល្លារ ចំណែកឯរថយន្ត Bolt EUV ស៊េរីឆ្នាំ២០២៣ ធូរថ្លៃជាងមុន ៦ ៣០០ដុល្លារ ជាមួយតម្លៃចាប់ពី ២៨ ១៩៥ដុល្លារ៕