ឡានអគ្គិសនី Lexus RZ ចេញលក់ជាផ្លូវការនៅប្រទេសហ្វីលីពីន តម្លៃជិត ៩ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Toyota ប្រចាំនៅប្រទេសហ្វីលីពីន បានធ្វើការដាក់បង្កាញចេញជាផ្លូវការនៅរថយន្ត Lexus RZ ជារថយន្ត SUV អគ្គិសនី ដំបូងរបស់ក្រុមហ៊ុន ជាមួយតម្លៃលក់ចាប់ពី ៨៧ ៤១២ ដុល្លារ ។

RZ នៅ​តែ​ពាក់​ប៉ាណាខាងមុខបិទជិត​ឲ្យឈ្មោះថា spindle grille ដែលជាអត្តសញ្ញាតិ្តរបស់ខ្លួន​ អបជាមួយចង្កៀងប្រភេទ LED មុខងារទម្លើង-ទម្លាក់ដោយស្វ័យប្រវត្តិ ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ២០ អ៉ីញ និងចង្កៀងក្រោយប្រភេទ LED រចនាជាខ្សែរបន្ទាត់អូសកាត់ពីផ្នែកម្ខាងទៅផ្នែកម្ខាងជាដើម ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងបានប្រើប្រាស់ភាសារចនាឲ្យឈ្មោះថា Tazuna cockpit concept តបានបំពាក់កៅអីស្បែកគុណភាពខ្ពស់ អេក្រង់កំសាន្ត touchscreen ទំហំ ១៤ អ៉ីញ ភ្ជាប់មុខងារ Apple CarPlay និង Android Auto និងអេក្រង់បង្ហាញលើកញ្ចក់ដែលអាចជ្រើសរើសបានពី ៣ របៀបបង្ហាញជាដើម។

ទាក់ទងនឹងផ្នែកម៉ាស៊ីនវិញ រថយន្ត Lexus RZ ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំង ៣០៨ សេស ផ្គួបជាមួយអាគុយទំហំ ៧១,៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៣៩៥ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Toyota Motor Philippines បានបញ្ជាក់កាលពីមុនថា ខ្លួននឹងដាក់លក់រថយន្តអគ្គិសនី Lexus RZ រួមជាមួយនឹង Toyota bZ4X នៅក្នុងប្រទេសនេះនៅក្នុងឆ្នាំនេះ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម