ឡានអគ្គិសនី Li Auto i8 នឹង​ដាក់លក់​នៅ​ចិនក្នុងខែ​កក្កដា អាចជិះបាន ៧២០គ.ម

បន្ទាប់ពីប្រកាសចេញនៅក្នុងមេសា ពេលនេះ ក្រុមហ៊ុន Li Auto បានប្រកាសឲដឹងហើយថា រថយន្តអគ្គិសនី Li Auto i8 របស់ពួកគេនឹងប្រកាសចេញលក់ជាផ្លូវការនៅចុង​ខែ​កក្កដា ខាងមុខនេះហើយ ជាមួយតម្លៃលក់ចាប់ពី ៥៤ ៤០០ ដុល្លារ​ នៅក្នុងទីផ្សារ​ប្រទេស​ចិន​។

Li Auto to launch Li i8 electric SUV in Jul, shares 1st teaser video -  CnEVPost

Li Auto i8 មានប្រវែងតួខ្លួនសរុប ៥ ០៨៥ ម.ម ទទឹង ១ ៩៦០ ម.ម កម្ពស់ ១ ៧៤០ម.ម និងប្រវែងគម្លាត​កង់មុខ-ក្រោយ ៣ ០៥០ ម.ម ដំណើរដោយម៉ូទ័រអគ្គិសនីចំនួន​ ២ ប៉ុង ២ (AWD) អាចផលិតកម្លាំងសរុបបាន ៥៣៦សេះ មានល្បឿន​អតិបរមា​រ ១៨០គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ផ្គួបជាមួយជម្រើសអាគុយ NMC ទំហំ ៩០,១​ និង ៩៧,៨គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៧០ និង ៧២០គីឡូម៉ែត្រ នៅពេលសាកថ្មពេញម្តង។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Regulatory filing: Li Auto files for Li i8 electric SUV - CnEVPost

ចំពោះផ្នែកខាងក្នុងវិញ គឺមានការរចនាស្រដៀង​គ្នា​ទៅ​នឹង​រថយន្ត​ម៉ាក Li ផ្សេងទៀតដែរ ប៉ុន្តែទទួលបាននូវ​អេក្រង់​ចំនួន ២ ទំហំ ១៥,៧ អុីញ​ ហើយមិនមាន​កុងទ័រ​បង្ហាញព័ត៌មាន​ទេ ប៉ុន្តែជំនួស​មក​វិញដោយអេក្រង់បង្ហាញលើកញ្ចក់ Head-up display ក៏ដូចជា​កន្លែង​សាក​ថ្ម​ឥត​ខ្សែចំនួន​ ២ និងកន្លែង​ដាក់​កែវ​មួយ​គូជាដើម៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម