ឡានអគ្គិសនី MG 4 ស៊េរីឆ្នាំ ២០២៣ គ្រោងបង្ហាញខ្លួននៅក្នុងទីផ្សារប្រទេសអូស្តា្រលីឆ្នាំក្រោយ

[បរទេស] ក្រុមហ៊ុនផលិតរថយន្ត MG Motor ប្រចាំនៅប្រទេសអូស្រ្តាលីបាន​ធ្វើការបញ្ជាក់​ថា​រថយន្តអគ្គិសនី​ MG 4 ស៊េរីឆ្នាំ ២០២៣ គ្រោងនឹងបង្ហាញខ្លួននៅក្នុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​ក្រោយជាមួយតម្លៃរំពឹងទុក ៥០ ០០០ ដុល្លារនៅក្នុងទីផ្សាររបស់ខ្លួន ។

ជាមួយគ្នានេះ លោក Giles Belcher នាយកផ្នែកលក់ និងទីផ្សាររបស់ MG Motor Australia បាននិយាយថា “យើងអាចបញ្ជាក់បានថា រថយន្តអគ្គិសនី MG 4 គ្រោងនឹងដាក់លក់នៅពាក់កណ្តាលឆ្នាំក្រោយ ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ក្នុងនោះ ក្រុមហ៊ុន MG ធ្លាប់បាននិយាយថា ខ្លួនកំពុងពិនិត្យមើលម៉ូដែលសម្រាប់ការចេញលក់នៅឆមាសទីមួយនៃឆ្នាំ ២០២៣ ប៉ុន្តែវាមិនទាន់បានបញ្ជាក់ជាផ្លូវការនៅក្នុងពេលវេលានៃការដាក់បង្ហាញនោះទេ រង់ចាំការពន្យារពេលបន្ថែមទៀត។

រថយន្តអគ្គិសនីនេះ​ត្រូវ​បាន​គេ​ប្រទះឃើញក្នុង​ប្រទេស​អូស្ត្រាលី​រួច​ហើយ​ជាមួយការបិទបាំងតួខ្លួន។ ខណៈ ម៉ូដែលនេះត្រូវបានអនុម័តសម្រាប់លក់ក្នុងប្រទេសអូស្ត្រាលីនាពេលថ្មីៗនេះ បន្ទាប់ពីមានការបញ្ជាក់អំពី Australian Design Rules កាលពីសប្តាហ៍មុន។

គួរឲ្យដឹងថា រថយន្តអគ្គិសនិ MG 4 ដែលមានលក់នៅចក្រភពអង់គ្លេសមានបំពាក់ជាមួយម៉ូទ័រអគ្គិសនី ផ្គួបដោយអាគុយទំហំ ៥០,៨ គីឡូវ៉ាត់ម៉ោង និង ៦១,៧ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយពី ៣៥០ គីឡូម៉ែត្រ និង ៤៥២ គីឡូម៉ែត្រ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម