ឡានអគ្គិសនី Nissan Leaf ឆ្នាំ២០២២ ថោកជាងមុនដល់ ៦៥០០ដុល្លារ

រថយន្តអគ្គិសនី Nissan Leaf ជំនាន់ទី១ បានបង្ហាញខ្លួនដំបូង កាលពីឆ្ណាំ២០២១ ហើយបានក្លាយជារថយន្តអគ្គិសនីមានប្រជាប្រិយភាពបំផុតទី២ លើពិភពលោក ដោយលក់ដាច់បានជាង ៥០០ ០០០គ្រឿងកាលពីឆ្នាំមុន។

ឥឡូវនេះ ក្រុមហ៊ុន Nissan ក៏បានបញ្ចេញរថយន្ត Leaf ស៊េរីឆ្នាំ២០២២ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ដោយដាក់លក់ក្នុងតម្លៃ ២៧ ៤០០ដុល្លារ ថោកជាងស៊េរីឆ្នាំ២០២០/២០២១ ដល់ ៤ ០០០ដុល្លារ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

Leaf S ដែលជាប្រភេទ Base Model នេះបំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៤០គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានចម្ងាយបើកបរ ២៤០គីឡូម៉ែត្រ និងកម្លាំង ១៤៧សេះ។

បន្ទាប់មកទៀត គឺ៖

  • Leaf SV មានតម្លៃចាប់ពី ២៨ ៨០០ដុល្លារ ថោកជាងស៊េរីឆ្នាំមុន ៥ ៣៩០ដុល្លារ បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៤០គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានចម្ងាយបើកបរ ២៤០គីឡូម៉ែត្រ និងកម្លាំង ១៤៧សេះ
  • Leaf S Plus មានតម្លៃចាប់ពី ៣២ ៤០០ដុល្លារ បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៦២គីឡូវ៉ាត់ម៉ោង មានចម្ងាយបើកបរ ៣៦០គីឡូម៉ែត្រ
  • Leaf SV Plus មានតម្លៃចាប់ពី ៣៥ ៤០០ដុល្លារ បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៦២គីឡូវ៉ាត់ម៉ោង មានចម្ងាយបើកបរ ៣៤០គីឡូម៉ែត្រ
  • Leaf SL Plus មានតម្លៃចាប់ពី ៣៧ ៤០០ដុល្លារ ថោកជាងស៊េរីឆ្នាំមុន ៦ ៥០០ដុល្លារ បំពាក់កញ្ចប់អាគុយអគ្គិសនីទំហំ ៦២គីឡូវ៉ាត់ម៉ោង និងម៉ូទ័រអគ្គិសនីមួយ មានចម្ងាយបើកបរ ៣៤០គីឡូម៉ែត្រ និងកម្លាំង ២១៤សេះ
ផ្ទាំងផ្សាយពាណិជ្ជកម្ម