ឡានអគ្គិសនី Nissan SAKURA Kei ទទួលបានការកក់ទុកមុន ២៣ ០០០គ្រឿង នៅក្នុងប្រទេសជប៉ុន

[ទីផ្សារបរទេស] កាលពីថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២២ ក្នុងការប្រកាសលទ្ធផលហិរញ្ញវត្ថុសម្រាប់ត្រីមាសទីមួយនៃឆ្នាំសារពើពន្ធ ២០២២ ក្រុមហ៊ុន Nissan Motor Co., Ltd. បានទទួលបានការកក់ទុកមុននៅរថយន្តអគ្គិសនី Nissan SAKURA Kei ជាង ២៣ ០០០ គ្រឿងក្នុងរយៈពេលពីរខែ ចន្លោះពីខែមេសា និងខែមិថុនា ឆ្នាំ ២០២២។

ក្រឡេកទៅការរចនាផ្នែកខាងក្រៅរបស់ Nissan Sakura ត្រូវបានបំផុសគំនិតដោយ IMk Concept ដោយបានបំពាក់ជាមួយប៉ាណាមុខបិទជិត ចង្កៀងមុខប្រភេទ LED ដំបូលពណ៌ខ្មៅ ថាសកង់ស្ព័រទំហំ ១៤ អ៊ីញ ស្រោបដោយសំបកកង់ 155/65R14។

ពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងវិញ បំពាក់ជាមួយកុងទ័រព័ត៌មាន Advanced Drive Assist Display ទំហំ ៧ អ៊ីញ និង​អេក្រង់​កំសាន្តទំហំ ៩ អ៊ីញ ភ្ជាប់ជាមួយ NissanConnect គាំទ្រការភ្ជាប់ Apple CarPlay ។ កៅអីបែបសាឡុងស្រោបដោយស្បែក ដៃចង្កូតប្រភេទ Double-spoke។

រថយន្តនេះ បំពាក់ដោយម៉ូទ័រអគ្គិសនីដែលផលិតកម្លាំងបាន ៦៣ សេះ និងកម្លាំងរមួល ១៩៥ ញ៉ូតុនម៉ែត្រ ភ្ជាប់ជាមួយអាគុយលីចូមទំហំ ២០ គីឡូវ៉ាត់ម៉ោង អាចរបើកបរបានចម្ងាយ ១៨០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង ប៉ុង១ ។

សម្រាប់រថយន្ត Nissan Sakura មានជម្រើសម៉ូដែលដូចជា S, X និង G ជាមួយតម្លៃលក់ចាប់ពី ១៧ ២០២ ដុល្លារ ដល់ ២១ ៧២៦ ដុល្លារ៕

Sponsored