ឡានអគ្គិសនី Wuling Hongguang MINIEV ប្រភេទបើកដំបូល គ្រោងនឹងបង្ហាញជាផ្លូវការនៅដើមខែក្រោយ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Wuling Motors បានធ្វើការដាក់បង្ហាញចេញនៅរថយន្តម៉ូដែលពិសេស Wuling Hongguang MINIEV Convertible Edition ដែលជារថយន្តអគ្គិសនីខ្នាតតូចពិសេសបើកដំបូល ជាមួយការបញ្ជាទិញជាមុន មុនពេលបង្ហាញខ្លួនក្នុងប្រទេសចិននៅថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២២។

រថយន្តអគ្គិសនី Wuling Hongguang MINIEV Convertible Edition មានប្រវែងតួខ្លួនសរុប ៣ ០៥៩ ម.ម ទទឹង ១ ៥២១ ម.ម កំពស់ ១ ៦១៤ ម.ម និងប្រវែងគន្លាតកង់មុខ-ក្រោយ ២ ០១០ ម.ម ។ រថយន្តនេះផ្តោតលើការរចនាសម្រាប់នារី ដែលផ្តល់នូវភាពទាន់សម័យ លេចធ្លោជាមួយនឹងតួខ្លួនតូច ដោយមានបំពាក់ដោយប៉ាណាមុខបិទជិត អមជាមួយចង្កៀងមុខរាងអក្សរ Y, ឡូហ្គោ Wuling នៅចំកណ្តាល និងថាសកង់ទំហំធំ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រីឯនៅផ្នែកខាងក្នុងវិញរប់សម៉ូដែលពិសេសនេះ​ មានបំពាក់ជាមួយកុងទ័រព័ត៌មាន LCD, ដៃចង្កូតប្រភេទប្រភេទ ២ប្រឡោះ មានភ្ជាប់ដោយប៊ូតុងមុខងារ និងចង្កឹះលេខអេឡិចត្រូនិចជាដើម។

ចូលទៅកាន់ផ្នែកម៉ាស៊ីនវិញ រថយន្តនេះ​ដំណើរការដោយម៉ូទ័រអគ្គិសនីមានកម្លាំង ៤០​ សេះ និងកម្លាំងរមួល ១១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយទំហំ ១៧,៣ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយប្រហែល ២០០​ គីឡូម៉ែត្រក្នុងការសាកថ្មម្តង និងជម្រើសអាគុយលីចូមទំហំ ២៦,៥ គីឡូវ៉ាត់ម៉ោងអាចបើកបរបានចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រក្នុងការសាកថ្មម្តង៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម