
[បរទេស] ក្រុមហ៊ុនផលិតរថយន្ត Nissan បានធ្វើការបើកទទួលការបញ្ជាទិញទុកមុននៅរថយន្តអគ្គីសនីសុទ្ធ Nissan N7 ស៊េរីថ្មីចុងក្រោយ ប្រភេទ sedan នៅទីផ្សារប្រទេសចិន ជាមួយតម្លៃលក់ចាប់ពី ២១ ៩៥០ ដុល្លារ ដល់ ២៤ ៧០០ ដុល្លារ ។
Nissan N7 ផលិតឡើងរវាងក្រុមហ៊ុន Nissan ជាមួយក្រុមហ៊ុន Dongfeng នៅប្រទេសចិន ដោយប្រើប្រាស់គ្រោងឆ្អឹង New Energy architecture ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបាន ២៧២ សេះ ផ្គួបជាមួយអាគុយទំហំ ៥៨ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយខ្ទង់ ៦៣៥ គីឡូម៉ែត្រនៅពេលសាកថ្មពេញម្តង ខណៈសាកថ្មតែ ១៩នាទី ក៏អាចបើកបរបានចម្ងាយ ៤០០ គីឡូម៉ែត្រផងដែរ ។
រថយន្តនេះមានប្រវែងតួខ្លួនសរុប ៤ ៩៣០ ម.ម ទទឹង ១ ៨៩៥ ម.ម កំពស់ ១ ៤៨៧ ម.ម និងប្រវែងគម្លាតកង់មុខ-ក្រោយ ២ ៩១៥ ម.ម ។ សម្រាប់ផ្នែកខាងក្រៅត្រូវបានរឌីស្សាញបែប Minimalistic ផ្តល់នៅភាពស្ព័រ ដោយផ្នែខាងមុខមានប៉ាណាបិទជិត ចង្កៀងមុខ-ក្រោយប្រភេទ LED ព្រមទាំងថាសកង់ស្ព័រទំហំ ១៩អ៉ីញជាដើម។
ចំពោះនៅផ្នែកខាងក្នុងក៏ត្រូវបានឌីស្សាញបែប Minimalistic មានអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ភ្ជាប់មកជាមួយប្រព័ន្ធប្រតិបត្តិការឈីប Qualcomm Snapdragon 8295 រួមទាំងប្រព័ន្ធ Ai DeepSeek ក៏ដូចជាកន្លែងសាកថ្មឥតប្រើខ្សែ និងប្រព័ន្ធជំនួយការអ្នកបើកបរ ADAS ដ៏ឆ្លាតវៃទផតផង ៕