ឡានអគ្គីសនីសុទ្ធ Tesla Model Y juniper លក់បានច្រើនជាងគេនៅចិន

[បរទេស] កាលពីពេលថ្មីៗនេះ យោងតាមទិន្ន័យចេញពីគេហទំព័រ China EV DataTracker បានឲ្យដឹងថា រថយន្តអគ្គីសនីសុទ្ធ Tesla Model Y ស៊េរីថ្មីចុងក្រោយ លក់បានចំនួន ២៤ ៧៧០ គ្រឿង ក្នុងខែឧសភា ឆ្នាំ ២០២៥ នៅទីផ្សារប្រទេសចិន ។

ជាមួយចំនួន ២៤ ៧៧០ គ្រឿង នេះ បានជួយឲ្យរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តសហរដ្ឋអាមេរិកឈរកំពូលតារាងក្នុងការលក់រថយន្តប្រភេទ SUV នៅប្រទេសចិន តាមពីក្រោយដោយគូប្រជែងគឺ BYD Song Plus ដែលលក់បាន ២៤ ២៤០ គ្រឿង និងរថយន្ត Geely Xingyue L លក់បានចំនួន ២១ ០១៤ គ្រឿង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

គួរបញ្ជាក់ផងដែរថា ទោះបីជា Tesla បានលក់រថយន្តអគ្គីសនីសុទ្ធ Model Y បានច្រើនជាងគេក៏ដោយ ក៏នៅតែជាចំនួនធ្លាក់ចុះ ដោយគិតត្រឹមពេលដូចគ្នាក្នុងឆ្នាំ ២០២៤ ដែលលក់បានចំនួន ៣៩ ៩៨៥ គ្រឿង ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម