BYD Seal EV ស៊េរីឆ្នាំ ២០២៤ ចេញលក់ជាផ្លូវការនៅប្រទេសថៃ ឯតម្លៃចាប់ពីជាង ៣ មុឺនដុល្លារ

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត BYD ប្រចាំនៅប្រទេសថៃ បានធ្វើការដាក់បញ្ចេញការលក់ជាផ្លូវការនៅរថយន្តអគ្គិសនីសុទ្ធ BYD Seal ស៊េរីឆ្នាំ ២០២៤ មាន ៣ ម៉ូដែលសម្រាប់ជ្រើសរើស ជាមួយតម្លៃលក់ចាប់ពី ៣៦ ៣២១ ដុល្លារ ដល់ ៤៣ ៨៣២ ដុល្លារនៅទីផ្សាររបស់ខ្លួន ។

សម្រាប់ការរចនានៅផ្នែកខាងក្រៅ ត្រូវបានបំពាក់ដោយឧបករណ៍ស្តង់ដារ រួមទាំងចង្កៀងមុខ-ក្រោយប្រភេទ LED ដែលមានមុខងារ Follow Me Home  ប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៨ អ៉ីញ និងដៃទ្វាប្រភេទ flash-door ។ លើសពីនេះ ក៏បានភ្ជាប់មកជាមួយប្រព័ន្ធទ្វេថាមពល V2L (Vehicle-to-Load) ទៀតផង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

ចំពោះនៅខាងក្នុងវិញ ដោយនៅលើតាប្លូត្រូវបានបំពាក់ដោយកុងទ័របង្ហាញព័ត៌មានទំហំ ១០,២៥ អ៉ីញ​ និងអេក្រង់កំសាន្ត touchscreen ទំហំ ១៥,៦ អ៉ីញ ភ្ជាប់ដោយប្រព័ន្ធ Apple CarPlay និង Android Auto ។ លក្ខណៈពិសេសផ្សេងទៀតរួមមាន កន្លែងសាកឥតប្រើខ្សែចំនួន ២ ប្រព័ន្ធម៉ាស៊ីនត្រជាក់ស្វ័យប្រវតិ្ត ២ តំបន់ កៅអីស្រោបដោយស្បែកមុខងារខ្យល់-កំដៅអាចឡៃតម្រូវបាន ៨ របៀបសម្រាប់អ្នកបើកបរ និង ៦ របៀបសម្រាប់អ្នកដំណើរខាងមុខ និងដំបូលកញ្ចក់ Panoramic sunroof ផងដែរ ។

ទាក់ទងទៅនឹងថាមពលវិញ រថយន្តនេះ ដំណើរការដោយជម្រើសថាមពលចំនួន ៣ រួមមាន៖

  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ២០៤ សេះ និងកម្លាំងរមួល ៣១០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ BYD Blade Baterry ទំហំ ៦១,៤៤ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥១០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ១
  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ១ មានកម្លាំង ៣១៣ សេះ និងកម្លាំងរមួល ៣៦០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ BYD Blade Baterry ទំហំ ៨២,៥៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៦៥០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង់ ប្រភេទបើកបរប៉ុង ១
  • ដំណើរការដោយម៉ូទ័រអគ្គិសនីចំនួន ២ មានកម្លាំងសរុប ៥៣០ សេះ និងកម្លាំងរមួល ៦៧០ ញ៉ូតុនម៉ែត្រ ផ្គួបជាមួយអាគុយ BYD Blade Baterry ទំហំ ៨២,៥៦ គីឡូវ៉ាត់ម៉ោង អាចបើកបរបានចម្ងាយ ៥៨០ គីឡូម៉ែត្រក្នុងការសាកថ្មពេញម្តង ប្រភេទបើកបរប៉ុង ២ និងគាំទ្រដោយឆ្នាងសាកល្បឿនលឿន DC ទាំងអស់ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម