ឡានអ៉ីដ្រូហ្សែនជំនាន់ថ្មីរបស់ Hyundai ពន្យារពេលប្រកាសចេញដល់ឆ្នាំ២០២៤

[ទីផ្សារបរទេស] រថយន្ត Hyundai Nexo ជំនាន់ថ្មី ​មាន​ការរាយការណ៍មកថាត្រូវពន្យារពេលប្រកាស​ចេញ​រហូត​ដល់​ឆ្នាំ​២០២៤ ដោយ​សារ​មាន​បញ្ហា​ជុំវិញ​ការ​អភិវឌ្ឍន៍​ប្រព័ន្ធម៉ាស៊ីនដែលដើរដោយថាមពលអ៉ីដ្រូហ្សែនរបស់វា។

ការចុះផ្សាយរបស់ Seoul Economic Daily បាន​អះអាងថា Hyundai មានគម្រោង​ផលិត​រថយន្ត​ និងចេញ​លក់​នៅ​ឆមាស​ទីពីរ​នៃ​ឆ្នាំ២០២៣។ ត្បិតថា​គេមិនច្បាស់អំពីបញ្ហា​អភិវឌ្ឍន៍​នេះ ប៉ុន្តែ​អ្នក​វិភាគ​មួយ​ចំនួនបានលើកឡើងថា Hyundai ប្រហែល​ជា​វាយ​តម្លៃ​ឡើងវិញ​លើ​អាជីវកម្ម​រថយន្ត​អ៉ីដ្រូហ្សែននេះ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

កាលពីខែកញ្ញា ឆ្នាំ២០២១ Hyundai បាននិយាយថាខ្លួន​អាចនឹង​ចេញ​លក់​រថយន្ត​ប្រើ​ឧស្ម័ន​អ៉ីដ្រូហ្សែន​សម្រាប់រថយន្ត​ពាណិជ្ជកម្ម​គ្រប់​ម៉ូដែល​នៅ​ត្រឹម​ឆ្នាំ​២០២៨។ ក្រុមហ៊ុនបាន​និយាយទៀតថា​ខ្លួន​អាចនឹង​បង្កើតរថយន្តអ៉ីដ្រូហ្សែន​សម្រាប់ Kia និង Genesis ដែល​រថយន្តទាំងពីរអាចប្រកាសចេញក្រោយឆ្នាំ២០២៥។

ប្រភពខាងលើបានបន្ថែមថាការប្រកាសចេញរថយន្ត Genesis ដែលប្រើឧស្ម័នអ៉ីដ្រូហ្សែន​នៅ​មិន​ទាន់​សម្រេច​ជាផ្លូវ​ការ​នៅ​ឡើយ​ទេ ក្រោយពីមានការ​សម្រេចចិត្តថាផ្អាកការអភិវឌ្ឍន៍​រថយន្ត​អ៉ីដ្រូហ្សែន​ដំបូងរបស់ Genesis កាលពី​ចុង​ឆ្នាំ២០២១៕

 

ផ្ទាំងផ្សាយពាណិជ្ជកម្ម