[ទីផ្សារបរទេស] ចំនួនរថយន្តថ្មីដែលចុះបញ្ជីនៅអឺរ៉ុបបានធ្លាក់ចុះ ២០% កាលពីខែមេសា ដោយចំនួនលក់ពីទីផ្សារចំនួន ២៧ គឺមានសរុប ៨២១ ០០០គ្រឿង។ នេះបើផ្អែកតាមស្ថាប័នវិភាគទីផ្សារ Jato Dynamics បានបង្ហាញ។ ខាងក្រោមនេះដែរ ជារថយន្តដែលលក់ដាច់បានច្រើនជាងគេទាំង១០ម៉ូដែល ៖
១. Peugeot 208 លក់បាន ១៥ ៦១៥គ្រឿង (ថយចុះ ១៥%)
២. Volkswagen T-Roc លក់បាន ១៣ ៩៩៨គ្រឿង (ថយចុះ ១៩%)
៣. Dacia Sandero លក់បាន ១២ ៩១៣គ្រឿង (ថយចុះ ២%)
៤. Fiat 500 លក់បាន ១២ ៨៣៥គ្រឿង (ថយចុះ ១៨%)
៥. Ford Puma លក់បាន ១២ ៦០១គ្រឿង (ថយចុះ ៥%)
៦. Toyota Yaris លក់បាន ១២ ៤៤៨គ្រឿង (ថយចុះ ២៨%)
៧. Opel/Vauxhall Corsa លក់បាន ១១ ៨៤៣គ្រឿង (ថយចុះ ៣០%)
៨. Toyota Corolla លក់បាន ១១ ៦៧៨គ្រឿង (ថយចុះ ៤%)
៩. Kia Sportage លក់បាន ១១ ៦៥៣គ្រឿង (កើនឡើង ៥៣%)
១០. Fiat Panda លក់បាន ១១ ៥៥៤គ្រឿង (ថយចុះ ៤%)