ឡាន ២៩ម៉ូដែលនេះ នឹងត្រូវប្រកួតគ្នាយកពានឡានអឺរ៉ុបប្រចាំឆ្នាំ

បេក្ខភាព​រថយន្ត​ដែល​ត្រូវ​ប្រកួតប្រជែង​​ដណ្ដើម​យក​ពាន​រង្វាន់ “រថយន្ត​អឺរ៉ុប​ប្រចាំ​ឆ្នាំ” ត្រូវ​បាន​បង្ហាញ​មុខ​ហើយ ដែល​មាន​សរុប​ចំនួន ២៩​ម៉ូដែល ហើយ​សុទ្ធ​តែ​រថយន្ត​ម៉ូដែល​ថ្មីៗ​ទាំង​អស់។

រថយន្ត​ដែល​ត្រូវ​ប្រកួតប្រជែង​គ្នា​មាន​ដូច​ជា​រថយន្ត​ Citroën C4, Dacia Sandero និង​រថយន្ត​ Fiat 500។ ចំណែក​រថយន្ត​​ Ford Explorer និង​ Ford Kuga ​ក៏​ជា​បេក្ខភាព​ប្រកួតប្រជែង​ផង​ដែរ រួម​ទាំង​រថយន្ត​ Honda e និង​ Honda Jazz។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត​ពី​ Hyundai មាន​ចំនួន​៣​គឺ​មាន​ i10, i20 និង Tucson។ រថយន្ត​ទាំង​នោះ​នឹង​ត្រូវ​ប្រកួតប្រជែង​នឹង​ Cupra Formentor, Kia Sorento, Mazda MX-30, Peugeot 2008, Seat Leon និង​ Skoda Octavia ដែល​ជា​គូ​ប្រជែង​ដ៏​លេច​ធ្លោ។ នៅ​មាន​ Toyota Mirai, Toyota Yaris, Volkswagen Golf និង ID.3 ក៏​ជា​រថយន្ត​លេច​ធ្លោ​ផង​ដែរ។

រថយន្ត​ប្រភេទ Premium ដែល​នឹង​ចូល​ខ្លួន​មក​ប្រកួត​ផង​ដែរ​នោះ​រួម​មាន Audi A3, Land Rover Defender, Polestar 2, BMW 2-Series Gran Coupe, BMW 4-Series, Mercedes GLA, GLB, GLS និង S-Class ផង​ដែរ។

រថយន្ត​ទាំង ២៩​ម៉ូដែល​នេះ​នឹង​ត្រូវ​ជម្រុះ​នៅ​សល់​ត្រឹម ៧​ម៉ូដែល​នៅ​​ថ្ងៃ​ទី​៨ ខែ​មករា ដែល​អ្នក​ឈ្នះ​ចុង​ក្រោយ​នឹង​ត្រូវ​ប្រកាស​ឈ្មោះ​នៅ​ថ្ងៃ​ទី​១ ខែ​មីនា៕​​

ផ្ទាំងផ្សាយពាណិជ្ជកម្ម