ឡានក្រុមហ៊ុន Chery ប្រើ PHEV មួយនេះ ១០០គីឡូម៉ែត្រ ស៊ីសាំង ១លីត្រ ឯតម្លៃតែ ១មុឺនដុល្លារជាង

[ទីផ្សារបរទេស] ក្រុមហ៊ុនផលិតរថយន្ត Chery បានធ្វើការដាក់បង្ហាញចេញនៅរថយន្ត Chery Tiggo 7 Sport ស៊េរីថ្មីចុងក្រោយ ដែលរំពឹងថាមានតម្លៃលក់ចាប់ពី ១៤ ០០០ ដុល្លារនៅទីផ្សារប្រទេសចិន ។

Chery Tiggo 7 Sport ផ្តល់នៅជម្រើសម៉ាស៊ីនចំនួន ២ ប្រភេទរួមមាន៖

ផ្ទាំងផ្សាយពាណិជ្ជកម្ម
  • ម៉ាស៊ីនសាំងចំណុះ ១,៦ លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង អាចផលិតកម្លាំងបាន ១៩៤ សេះ និងកម្លាំងរមួល ២៩០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៧វគ្គ ប្រភេទ dual-clutch
  • ប្រព័ន្ធ Plug-in hybrid ធ្វើការជាមួយម៉ាស៊ីនសាំងចំណុះ ១,៥ លីត្រ និងម៉ូទ័រអគ្គិសនីចំនួន ១ អាចផលិតកម្លាំងបានសរុប ២៥០ សេះ និងកម្លាំងរមួល ៣៥០ ញ៉ូតុនម៉ែត្រ ភ្ជាប់ដោយប្រអប់លេខ ៧វគ្គ ប្រភេទ dual-clutch មានកម្រិតស៊ីប្រេងខ្ទង់ ១,២៧ លីត្រ/១០០ គីឡូម៉ែត្រ ។

សម្រាប់រូបរាងផ្នែកខាងក្រៅរបស់ Chery Tiggo 7 Sport មានប៉ាណាមុខរាងជាសំណាញ់ពណ៌ខ្មៅ ជាប់ជាមួយចង្កៀងមុខ LED ស្រដៀងគ្នាទៅនឹងរថយន្ត Range Rover Evoque ព្រមទាំងប្រើប្រាស់នៅថាសកង់ស្ព័រទំហំ ១៩អ៉ីញជាដើម ។ ខណៈ ផ្នែកខាងក្នុងក្រុមហ៊ុនមិនទាន់បង្ហាញនៅឡើយទេ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម