រថយន្ត Genesis G70 ស៊េរីឆ្នាំ២០២១ បានចេញលក់នៅក្នុងប្រទេសអូស្ត្រាលីជាផ្លូវការ ដោយលើកនេះឡើងថ្លៃជាងមុន។
រថយន្ត Genesis G70 កាលពីមុនមានជម្រើសរហូតដល់ទៅ ៦ម៉ូដែល ប៉ុន្តែឥឡូវនេះ Genesis បានកាត់បន្ថយវាមកសល់ត្រឹមតែ ២ម៉ូដែលប៉ុណ្ណោះ គឺ 2.0T និង 3.3T Sport។
រថយន្ត G70 2.0T ប្រើម៉ាស៊ីនចំណុះ ២,០លីត្រ turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ២៤០សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ និងប៉ុងមួយវិលកង់ក្រោយ ខណៈម៉ូដែល G70 3.3T វិញ ប្រើម៉ាស៊ីនចំណុះ ៣,៣លីត្រ twin-turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៦៧សេះ។
សម្រាប់ឆ្នាំ២០២១ នេះ រថយន្ត Genesis G70 បានបន្ថែមប្រព័ន្ធស៊ីម៉ាំងថ្មី ហៅថា bi-modal exhaust system ដែលស្រដៀងទៅនឹងរថយន្ត Kia Stinger GT ដែរ។ ក្រៅពីនោះ វាក៏មានបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញ, មុខងារ Forward Attention Warning, Intelligent Front-Lighting System និង ឃ្លុបក្រោយអូតូ ជាដើម។
ចំពោះតម្លៃវិញ Genesis G70 ឆ្នាំ២០២១ មានតម្លៃចាប់ពី ៤៨ ៧៥៥ដុល្លារ សម្រាប់ម៉ូដែល 2.0T និង ៥៨ ៨១៥ដុល្លារសម្រាប់ម៉ូដែល 3.3T៕