ឡាន Hyundai Kona ប្រើម៉ាស៊ីន Hybrid ទាំងទំនើប សុវត្ថិភាព ហើយស៊ីសាំងតិចបំផុត

ក្រុមហ៊ុន Hyundai បាន​បញ្ចេញ​រថយន្ត Hybrid ម៉ូដែល​ថ្មី គឺ Kona Hybrid បន្ថែម​ពី​លើ​រថយន្ត Kona ប្រើ​ម៉ាស៊ីន​សាំង និង Kona EV ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី ។

Kona Hybrid មាន Option អាច​បន្ថែម​ក្រៅ​បាន​ជា​ច្រើន ដូចជា យ៉ាន់​អាលុយមីញ៉ូម ទំហំ ១៨ អ៊ីង , កៅអីមុខចុច , ចង្កៀង LED , មុខងារ​សាកថ្ម​ទូរស័ព្ទ​មិន​បាច់​ប្រើ​ខ្សែ និង កៅអី​ក្រោយ​មាន​មុខងារ​កម្តៅ ។ វា​មាន​បំពាក់​ប្រព័ន្ធកម្សាន្ត-ព័ត៌មាន ដែល​អាច​ដំណើរការ​មុខងារ Apple CarPlay និង Android Auto បាន​ទៀត​ផង ។

ផ្ទាំងផ្សាយពាណិជ្ជកម្ម

រថយន្ត Kona Hybrid បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ១,៦ លីត្រ ប្រភេទ Naturally Aspirated ទំហំ ៤ ស៊ីឡាំង ជាមួយ​នឹង​ម៉ូទ័រ​អគ្គិសនី​មួយ ដែល​បង្កើត​កម្លាំង​សរុប​បាន ១៣៩ សេះ ហើយ​មាន​កម្រិត​ស៊ីសាំង​ត្រឹមតែ ៣,៥ លីត្រ​ប៉ុណ្ណោះ​ក្នុង​ចម្ងាយ ១០០ គីឡូម៉ែត្រ ។ SUV ខ្នាត​តូច​នេះ ប្រើ​ប្រអប់លេខ​អូតូ ៦ វគ្គ ប្រភេទ Dual-clutch និង ប្រព័ន្ធ​បើកបរ​ប៉ុង​មុខ ដែល​អាច​រត់​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើពេល ១១,២ វិនាទី ហើយ​មាន​ល្បឿន​អតិបរមា ១៦០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ។

Hyundai Kona Hybrid មាន​បំពាក់​កញ្ចប់​បច្ចេកវិទ្យា Hyundai SmartSense មក​ស្តង់ដារ​តែម្តង ដោយ​ក្នុង​នោះ​រួមមាន​មុខងារ Collision Warning System, Lane Keeping Assistance, Distraction Alarm System, Non-glare Headlight Technology និង Pedestrian Detection System ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុន Hyundai មិន​ទាន់​បាន​បង្ហាញ​តម្លៃ​លក់​របស់ Kona Hybrid ឡើយ ៕

ផ្ទាំងផ្សាយពាណិជ្ជកម្ម